ជាតិ
សេដ្ឋកិច្ច
ផ្សារ​លក់​ផលិតផល​ខ្មែរ​ក្នុង​ខេត្តកំពត ត្រូវបាន​សម្ពោធ​
01, Oct 2017 , 9:48 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ផ្សារ​លក់​ផលិតផល​ខ្មែរ ពិសេស​ផលិតផល​សមុទ្រ​មួយកន្លែង ដែល​ស្ថិតក្នុង​ក្រុង​កំពត ខេត្តកំពត ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ នៅ​ថ្ងៃទី​២៩​ខែកញ្ញា​។​


​ផ្សារ​នេះ​ឈ្នោះ​ថា ផ្សា​រង៉ូវ​ហេង  ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ផ្សារ​រួម​របស់​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា​។ ផ្សារ​នេះ​ស្ថិតក្រោម​គម្រោង​ជលផល​សមុទ្រ​នៃ​កម្មវិធី​ពិពិធ​កម្ម​របស់​ក្រសួងពាណិជ្ជកម្ម ដែល​សហការ​ជាមួយ​អង្គការសហប្រជាជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) រួមទាំង​ផ្នែក​ឯកជន​។ 
 
​លោក ចាន់ ស៊ីថា ប្រធាន​ក្រុមហ៊ុន ង៉ូ​វ ហេង បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ផ្សារ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ ៥​ម៉ឺន​ដុល្លារ ហើយ​ក្រុមហ៊ុន​លោក​ជា​អ្នកគ្រប់គ្រង​។ លោក​បន្ថែមថា ផ្សារ​ទ្រង់ទ្រាយ​តូច​មួយ​នេះ នឹង​ក្លាយជា​កន្លែង​ប្រមូលផ្ដុំ​ផលិតផល​សមុទ្រ​ក្នុង​ខេត្តកំពត ផលិតផល​អត្ត​ស​ញ្ញណ​ដូចជា ម្រេច​កំពត ទុរេន និង​ផលិតផល​ខ្មែរ​ផ្សេងៗ​ទៀត ដែល​នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​កសិក​រ និង​អ្នកទិញ​។ លោក ចាន់ ស៊ីថា បញ្ជាក់ថា ផ្សារ​នេះ​នឹង​ប្រមូលផ្ដុំ​តែ​ផលិតផល​ដែលមាន​ការត្រួតពិនិត្យ​គុណភាព​ត្រឹមត្រូវ​ប៉ុណ្ណោះ​៕
 

Tag:
 ផលិតផល​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com