កីឡាអន្តរជាតិ
អន្តរជាតិ
Floyd បង្ហាញ​ភូមិ​គ្រិះ​ថ្មី​ទើប​ទិញ តម្លៃ ២៥​លាន​ដុល្លារ​
01, Oct 2017 , 8:59 pm        
រូបភាព
 ​កំពូល​អ្នក​ប្រដាល់ Floyd Mayweather បាន​សម្ញែង​គេហដ្ឋាន​ថ្មី​មាន​ឈ្មោះថា 'Beverly Hills castle' តម្លៃ​២៥​លាន​ដុល្លារ ដែលមាន​ទីតាំងនៅ​រដ្ឋ​ឡា​វេ​ហ្គាស​សហរដ្ឋអាមេរិក​។ នៅក្នុង​ផ្ទះ​នោះ​មាន​បន្ទប់​គេង​៦ បន្ទប់ទឹក​១០ រួមទាំង​មាន​រោងកុន​ដែល​អាច​ផ្ទុក​អ្នកទស្សនា​៥០​នាក់ និង​គ្រឿង​បរិក្ខា​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។​


​អ្នក​ប្រដាល់​មិនដែល​ស្គាល់​ចាញ់​សោះ​របស់​អាមេរិក និង​ជា​ម្ចាស់​ខ្សែ​ក្រ​វាត​ពិភពលោក​៥​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ទើបតែ​ផ្តួល​អ្នក​វាយ​ក្នុង​ទ្រុង Conor McGregor នៅ​សង្វៀន T-Mobile Arena នាទី​ក្រុង​ឡា​វេ​ហ្គាស រដ្ឋ Nevada កន្លងមក​។​
  
 
Floyd បាន​បញ្ឈប់​ស្តេច​ប្រដាល់ UFC របស់​សាធារណរដ្ឋ​អៀរ​ឡង់​ត្រឹម​ទឹក​ទី​១០​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ដែល​បាន​បំបែក​ឯតទគ្គ​កម្ម​អាជីព​របស់គេ​ដោយ​ឈ្នះ​ទាំង​៥០​ដង ហើយ​និង​ត្រូវបាន​គេ​រំពឹងថា​អ្នក​ប្រដា​ល់វ័យ​៤០​ឆ្នាំនេះ អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង ២៥០​លាន​ផោន ប្រមាណ​ជា​៣៣៧​លាន​ដុល្លារ​អាមេរិក​ទៀតផង​។​
 
​បើតាម DailyMail ចុះផ្សាយ Mayweather កំពុង​រីករាយ​ជាមួយ​ការចូលនិវត្តន៍​របស់​ខ្លួន​នៅក្នុង​ភូមិ​គ្រិះ​ដ៏​ធំ​ស្កឹមស្កៃ តម្លៃ​១៨.៩​លាន​ផោន ប្រមាណ ២៥​លា​ដុល្លារ​។ នៅ​ខាងក្នុង​វិមាន Beverly Hills នេះ មាន​អាងទឹក បន្ទប់​គេង​ធំ​ទូលាយ មាន​ហាង​តូច​មួយ មាន​បន្ទប់​ដាក់​ស្រា​ដ៏​ធំ​ល្វឹងល្វើយ ហើយ​លើសពីនេះ​ទៀត​នោះ​ថែមទាំង​មាន​រោងកុន​ស្រាប់​នៅក្នុង​ផ្ទះ​តែម្តង​៕
 
















 

Tag:
 ប្រដាល់​
  Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com