ពីនេះ ពីនោះ
«​មីសួ​» មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​!
02, Oct 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​ខ្មែរ​មួយចំនួន​តែង​និយម​ប្រើ​មីសួ​នេះ យកទៅ​ឆា​ជា​ម្ហូបក្រៀម​សម្រាប់​បរិភោគ ឬ​យកទៅ​វត្ត​នា​រដូវ​បុណ្យទាន​នានា​។ ប៉ុន្តែ ពួកគេ​ភាគច្រើន​មិនបាន​ដឹងថា​ពាក្យ​«​មីសួ​»​នេះ ជា​ពាក្យ​ខ្មែរ ឬ​បរទេស​ឡើយ​។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា នាមសព្ទ​នេះ​ខ្មែរ​ខ្ចី​ពី​ភាសា​ចិន​។


 
​នាមសព្ទ  «​មីសួរ​» ជា​ពាក្យ​កម្ចី​ពី​ប្រទេស​ចិន​។ ពាក្យ​នេះ​មានន័យថា ម្សៅពោត​ដែល​រោយ​ជា​សរសៃ​នំ​បញ្ចុក​ហើយ​ហាលថ្ងៃ​ឲ្យ​ស្ងួត មាន​រសប្រៃ​បន្តិចៗ មាន​សម្បុរ​ស​ស្រអាប់​ជាង​តាំង​ហ៊ុន សម្រាប់​ប្រើ​ឆា​ជា​ម្ហូបក្រៀម . . . , ឬ​ប្រើ​ប្រកប​ធ្វើជា​បង្អែម​ក៏បាន ៕


© រក្សាសិទ្ធិដោយ thmeythmey.com