អន្តរជាតិ
​ទីក្រុង​ផ្កា Jinchang រំពឹង​អាច​ទាក់ទាញ​អ្នកទេសចរ​កាន់តែច្រើន​ពី​តំបន់​អាស៊ាន​
02, Oct 2017 , 10:05 am         1112
រូបភាព
​ទីក្រុង​ក្មេងខ្ចី​របស់​ចិន Jinchang បាន​ប្រែខ្លួន​ពី​វាល​ខ្សាច់ និង​ជា​តំបន់ឧស្សាហកម្ម​ទៅជា​ទីក្រុង​បៃតង​សម្បូរ​ដោយ​សួនផ្កា​ចម្រុះ​ដែលជា​គោលដៅ​ទាក់ទាញ​អ្នកទេសចរ​ទៅវិញ​។ ទីក្រុង​ថ្មី​ដែល​ស្ថិតនៅ​ខេត្ត Gansu នៅ​ភាគ​ខាងលិច​ទន្លេ​លឿង​នេះ​រំពឹងថា ខ្លួន​នឹង​អាច​ទាកទាញ​អ្នកទេសចរ​ពី​បណ្តា​ប្រទេស​អាស៊ាន​នៅពេល​អនាគត​ផង​ក្រោយ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​។​


​ស្ថិតនៅ​នៅ​ប៉ែក​ពាយព្យ​នៃ​ប្រទេស​ចិន និង​ភាគ​កណ្តាល​នៃ​ខេត្ត Gansu ទីក្រុង​ក្មេងខ្ចី Jinchang មានឈ្មោះ​បោះ​សំឡេង​ដោយសារ​ការផ្លាស់ប្តូរ​ខ្លួន​ពី​តំបន់ឧស្សាហកម្ម​និង​វាល​ខ្សាច់​ទៅ​ទីក្រុង​នៃ​សួនផ្កា​ធំៗ​មាន​ផ្កា​ច្រើន​ប្រភេទ ចម្រុះ​ពណ៌​បង្អួត​សម្រស់​ដាក់​ភ្ងៀ​វ​ទេសចរ​។ គេ​ឃើញ​មាន​សួនផ្កា Verbena និង ឡា​វែ​ន​ដ័​រ ច្រើនជាងគេ​ក្នុង​ទីក្រុង​នេះ​។​

​តាមពិតទៅ ដើមឡើយ​ក្រុង Jinchang នេះ​សម្បូរហូរហៀរ​ដោយ​រ៉ែ​ធម្មជាតិ​មាន​នី​កែ​ល​, ទង់ដែង និង​កូ​បាល់​ជាដើម ហើយ​ក៏បាន​ក្លាយជា​កន្លែង​ដែល​គេ​បូម​យក​រ៉ែ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដែរ​។​

 ប៉ុន្តែ​ដោយសារ​បារម្ភ​ពី​ការបំពុល​បរិស្ថាន អាជ្ញាធរ​តំបន់​បាន​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ដែល​អាច​ធានា​ការលូតលាស់ និង​អភិវឌ្ឍ​ដោយ​និរន្តរភាព​នៃ​ទីក្រុង ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ផ្កា និង​កសិកម្ម​បែប​ទំនើប​វិញ​។ 

​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ទីក្រុង លោកស្រី Wun Ming Ming អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​ក្រុង Jinchang បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា​៖ «​ទីក្រុង Jinchang ជាទី​ក្រុង​ក្មេងខ្ចី​បំផុត​មួយ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វិថី​សូត្រ​ផងដែរ​»​។

​លោកស្រី​បន្តថា ទីក្រុង​នេះ​ក្លាយជា​គោលដៅ​ទាក់ទាញ​ភ្ងៀ​វ​ទេសចរ ហើយ​ឆ្នាំ ២០១៦ ភ្ងៀ​វ​ទេសចរ​ប្រហែល ៣,៣​លាន​នាក់​បានមក​ទស្សនា​ទីក្រុង​សួនផ្កា​នេះ​ផងដែរ​។ លោកស្រី​បង្ហាញ​ក្តីសង្ឃឹម​ផងដែរ​ថា នៅពេល​ខាងមុខ​ទីក្រុង Jinchang នឹង​ទាក់ទាញ​ភ្ងៀ​វ​ទេសចរ​កាន់តែច្រើន​ពី​បណ្តា​ប្រទេស​អាស៊ាន​ក្រោម​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ (Belt and Road Initiative) របស់​ប្រធានាធិបតី ស៊ី ជិន​ភីង (Xi Jinping)​។

​តាមពិតទៅ បន្ថែម​ពី​ការ​ងាក​ទៅ​ដាំ​ផ្កា​ទាក់ទាញ​ទេសចរណ៍ អាជ្ញាធរ​ក្រុង Jinchang ក៏បាន​ជំរុញ​ឲ្យ​មាន​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ដែល​ប្រើ​ប្រេង ដោយ​ងាក​មក​ប្រើ​ថាមពល​កកើត​ឡើងវិញ ដូចជា​ខ្យល់ និង​កម្តៅ​ព្រះអាទិត្យ​ថែមទៀត​។ ថាមពលអគ្គីសនី​ប្រហែល ៥០​ភាគរយ​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ការ​ចម្រាញ់​ចេញពី​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពលខ្យល់​ផងដែរ​។​

​សូម​ទស្សនា​រូបភាព​សួនផ្កា​នៅ​ទីក្រុង Jinchang ៖


















































Tag:
 Jinchang
  Gansu
  BRI
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next