ជាតិ
សប្បុរសជន​បរិច្ចាគ​សៀវភៅ​ជាង​៥០០​ក្បាល ដល់​បណ្ណាល័យ​កំពង់ស្ពឺ នា​ពិធី​សម្ពោធ​
02, Oct 2017 , 10:19 pm         909
រូបភាព
​កំពង់ស្ពឺ​៖ នៅក្នុង​ពិធី​សម្ពោធ «​បណ្ណាល័យ​កំពង់ស្ពឺ​» កាលពី​ថ្ងៃទី​៣០ ខែកញ្ញា មាន​សប្បុរសជន ដែលជា​សិស្ស មន្ត្រីរាជការ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ បាន​បរិច្ចាគ​សៀវភៅ​ជាង​៥០០​ក្បាល​។ បណ្ណាល័យ​កំពង់ស្ពឺ ស្ថិតក្នុង​ក្រុង​ច្បារមន នៃ​ខេត្តកំពង់ស្ពឺ ជា​បណ្ណាល័យ​សាធារណ​ដំបូង​គេ និង​ធំជាងគេ​ក្នុង​ខេត្ត​នេះ​។


​បណ្ណាល័យ​នេះ ចាប់ផ្ដើម​សាងសង់​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​បានបញ្ចប់​នៅ​ចុងខែ​មេសា ឆ្នាំ​២០១៧ ដោយ​ចំណាយ​ថវិកា​សង់​ជាង​៤០​ម៉ឺន​ដុល្លារ  ដែល​រាប់បញ្ចូល​ទាំង​គ្រឿង​បរិក្ខា និង​ទីធ្លា​របង​ជុំវិញ​។ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ដែលជា​អ្នក​ផ្តួចផ្តើម​សង់​បណ្ណាល័យ​នេះ បាន​ឲ្យ​ដឹងថា ក្នុង​បណ្ណាល័យ​នេះ មាន​សៀវភៅ​ជាង​១​ម៉ឺន​ក្បាល សម្រាប់​ឲ្យ​សិស្សានុសិស្ស និង​សាធារណជន ចូល​អាន និង​មាន​កុំព្យូទ័រ សម្រាប់​សិក្សា​ស្រាវជ្រាវ​បន្ថែម រួម​នឹង​សាលប្រជុំ​ដ៏​ធំ សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ​។ ថវិកា​សាងសង់ ក៏មាន​ការចូលរួម​ឧបត្ថម្ភ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រុមហ៊ុន LYP Group អង្គការ​ដៃគូ និង​បណ្ដា​ក្រុមហ៊ុន​មួយចំនួនទៀត​៕

​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​៖














































Tag:
 បណ្ណាល័យ​
  ​សៀវភៅ​
 ​ កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង