ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំផ្សះ៖ មានអារម្មណ៍ជាហើយនៅតែបន្តប្រើឲ្យអស់ ឬឈប់ប្រើតែម្តង?
× មានសំណួរជាច្រើនដែលតែងតែសួរថា តើអ្នកគួរតែបន្តប្រើថ្នាំផ្សះតាមវេជ្ជបញ្ជាឲ្យអស់តែម្តង ឬយ៉ាងណា? អ្នកជំងឺតែងតែត្រូវបានគ្រូពេទ្យណែនាំឲ្យបញ្ចប់ការប្រើថ្នាំផ្សះទៅតាមវេជ្ជបញ្ជាទោះបីជាពួកគេមានអារម្មណ៍ស្រួលបួលហើយក៏ដោយ។ ចំពោះមូលហេតុវិញគឺ ដើម្បីបញ្ឈប់ការបង្ករោគកុំឲ្យវាត្រឡប់មកវិញទៀត ព្រមទាំងបន្ថយការប្រឈមនឹងភាពរ៉េស៊ីស្តង់ថ្នាំផ្សះ។
អ្នកស្រាវជ្រាវបានឲ្យដឹងថា ការព្យាបាលដោយប្រើថ្នាំផ្សះរយៈពេលខ្លីអាចមានប្រសិទ្ធភាពដូចគ្នា ហើយក៏ប្រើឆាប់អស់ផងដែរ។ ប៉ុន្តែរឿងនេះអាចនឹងធ្វើឲ្យមានភាពស៊ាំថ្នាំផ្សះ ឬរ៉េស៊ីស្តង់ផ្សះកាន់តែធ្ងន់ធ្ងរទៅវិញទេ។
ដូច្នេះ មិនខ្វល់ថាមានហេតុផលណាមួយ ឬការប្រែប្រួលណាមួយកើតឡើងចំពោះរាងកាយអ្នកក៏ដោយ យកល្អគួរតែបន្តប្រើថ្នាំផ្សះតាមវេជ្ជបញ្ជាឲ្យបានគ្រប់ ឬត្រឹមត្រូវសិនទោះបីជាអ្នកមានអារម្មណ៍ថាខ្លួនឯងជាហើយក៏ដោយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com