ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំប្រភេទ Ibuprofen ទំនងជាប្រឈមខ្ពស់នឹងជំងឺគាំងបេះដូង
× សេចក្តីរាយការណ៍មួយពី Daily Mail បានឲ្យដឹងថា ការលេបថ្នាំបំបាត់ការឈឺចាប់រយៈពេលមួយសប្តាហ៍អាចប្រឈមខ្ពស់នឹងជំងឺគាំងបេះដូងបាន។ រឿងនេះគឺផ្អែកទៅលើការវិភាគថ្មីមួយរវាងការប្រើថ្នាំប្រភេទ Ibuprofen និង ការប្រឈមជំងឺគាំងបេះដូង។
អ្នកស្រាវជ្រាវបានធ្វើការសង្កេតទៅលើទិន្នន័យមនុស្សចំនួន ៤៤៦៧៦៣នាក់ ហើយបានរកឃើញអំណះអំណាងមួយចំនួនថា ការប្រើថ្នាំពពួក Non-steroidal Anti-inflammatory Drugs (NSAIDs) អាចបង្កើនការប្រឈមនឹងជំងឺគាំងបេះដូងបាននៅពេលប្រើជាប់គ្នារយៈពេលមួយសប្តាហ៍។ ការសិក្សាបានរកឃើញថា ការប្រឈមនេះនឹងខ្ពស់បំផុតនៅពេលប្រើក្នុងកម្រិតកាន់តែខ្ពស់។
ខណៈពេលដែលការសិក្សានេះប្រាប់យើងថា ការប្រើថ្នាំពពួក NSAIDs ទំនងជាបណ្តាលឲ្យកើតជំងឺគាំងបេះដូងមែនក៏ដោយតែវាមិនមែនបញ្ជាក់ថា ជាមូលហេតុដែលនាំឲ្យកើតជំងឺនេះឡើយ ហើយការប្រឈមមុខនឹងជំងឺនេះក៏មានការប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ទៀតងដែរ។
បើសិនជាអ្នកឧស្សាហ៍ប្រើថ្នាំបំបាត់ការឈឺចាប់ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនថា តើមានមូលហេតុដែលត្រូវព្យាបាលឬអត់ ឬអាចប្រើវិធីបំបាត់ការឈឺចាប់ណាផ្សេងដូចជាការព្យាបាលដោយធ្វើចលនាជាដើម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com