ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ថ្នាំ​អាស្ពីរីន​អាច​ទប់​កំហឹង​បានទេ​?
04, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​មួយ​ដែល​ចុះ​ក្នុង​ទំព័រមុខ​គេ​របស់ The Daily Telegraph បាន​ឲ្យ​ដឹងថា ដើម្បី​ទប់​កំហឹង យក​ល្អ​គួរតែ​ដាក់​ថ្នាំ​អាស្ពីរីន​តាម​ខ្លួន​។



​តាមពិតទៅ ការសិក្សា​បាន​ស្រាវជ្រាវ​ឃើញថា មិន​ខ្វល់​ថា​អ្នក​ដែលមាន​បញ្ហា​មួយ​ឈ្មោះថា Intermittent Explosive Disorder (IED) ឬ​អត់​ទេ គឺមាន​ប្រូតេអ៊ីន​ពីរ​យ៉ាង​ដែល​បញ្ជាក់ថា​មានការ​រលាក​ក្នុង​ខ្លួន​។​

​អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​អ្នក​ដែលមាន​ជំងឺ IED ជាមួយនឹង​មនុស្ស​ពីរ​ក្រុម​ដែល​មិនមាន​ភាព​ខឹងឆេវ​ឆាវ ដោយ​ក្នុងនោះ​មាន​មនុស្ស​មួយក្រុម​ដែល​កំណត់​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺផ្លូវចិត្ត និង​មួយក្រុម​ទៀត​មិនមាន​ជំងឺផ្លូវចិត្ត បាន​រកឃើញថា កម្រិត​ប្រូតេអ៊ីន C-Reactive Protein (CRP) និង​សារធាតុ Interleukin 6 (IL-6) មាន​កម្រិត​ខ្ពស់​លើ​អ្នកមាន​ជំងឺ IED​។ កម្រិត​នៃ​សារធាតុ​ទាំងពីរ​នេះ​ក៏មាន​ខ្ពស់​លើ​អ្នក​ដែលមាន​អារម្មណ៍​ឆេវឆាវ​កាន់តែខ្លាំង​ដែរ​។​

​ប៉ុន្តែ​ដោយសារតែ​វា​ជា​ករណី​សិក្សា ដូច្នេះ​វា​អាច​គ្រាន់តែ​បង្ហាញថា មាន​ទំនាក់​ទំនាក់ទំនង​មួយ​រវាង​សារធាតុ​បង្ក​ការ​រលាក​ទាំងនេះ និង​ភាព​ឆេវឆាវ​ប៉ុណ្ណោះ​។ វា​មិនអាច​ប្រាប់​យើង​ថា ការ​រលាក​បង្ក​ភាព​ឆេវឆាវ ឬ​ការបន្ថយ​ការ​រលាក​នឹងមាន​ឥទ្ធិពល​អ្វី​ទៅលើ​ភាព​ឆេវឆាវ​ឡើយ​។ យ៉ាងណាមិញ ការប្រើ​ថ្នាំ​ប្រឆាំង​ការ​រលាក​ដូចជា​ពពួក​ថ្នាំ​អាស្ពីរីន​គឺ​មិន​ត្រូវបាន​វាយតម្លៃ​អ្វី​លើ​ការសិក្សា​នេះដែរ ហើយក៏​គ្មាន​នរណា​អនុវត្តតាម​ការប្រើ​ថ្នាំ​អាស្ពីរីន​ដែរ​ក្នុងករណី​មាន​ភាព​ឆេវឆាវ ឬ​ខឹង​ខ្លាំង​នោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com