ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុរស​ដែល​ធាត់ៗ​អាច​ចម្លង​ភាពធាត់​ជ្រុល​អាច​ចម្លង​ភាពធាត់​នេះ​ទៅ​កូន​ដែរ​ទេ​?
05, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​ពី Mail Online បាន​និយាយថា តើ​អ្នក​ធាត់​ដោយសារតែ​ឪពុក​អ្នក​មែន​ទេ​? ទម្ងន់​របស់​បុរស​មា​ន​ការប៉ះពាល់​ផ្ទាល់​ដល់​មេជី​វិត​ឈ្មោល​របស់​ពួកគេ ដែល​រឿងនេះ​ជាប់ទាក់ទង​នឹង​ចំណង់​អាហារ និង​ការរីកចម្រើន​របស់​ខួរក្បាល​។​



​ការសិក្សា​ដ៏​តូច​មួយ​បាន​បង្ហាញថា DNA ក្នុង​មេជី​វិត​ឈ្មោល​របស់​បុរស​ដែល​ធាត់​ជ្រុល​មាន​ភាពខុសគ្នា​ពី​បុរស​ដែលមាន​ទម្ងន់​សុខភាព​ល្អ​។ DNA នោះ​មិនបាន​ប្រែប្រួល​ទេ ប៉ុន្តែ​ការប្រែប្រួល​នឹង​កើត​ឡើងលើ​របៀប​ដែល​វា​ត្រូវបាន​ប្រើប្រាស់​ដោយ​រាងកាយ​ទៅវិញ​។​

​ភាពខុសគ្នា​ទាំងនេះ​កើនឡើង​ត្រង់​ថា កូន​របស់​បុរស​ដែល​ធាត់ៗ​អាចនឹងទទួល​ហ្សែ​ន​ធាត់ ដែល​ធ្វើ​ឲ្យ​ពួកគេ​ធាត់​បន្តទៀត​នៅពេល​ធំ​ឡើង​។​

​បន្ទាប់មក អ្នក​ស្រា​វជ​ញ​រាវ​បាន​ពិនិត្យ​ទៅលើ​មេជី​វិត​ឈ្មោ​លើ​បុរស​ចំនួន ៦​នាក់​មុនពេល និង​ក្រោយពេល​វះកាត់​សម្រក​ទម្ងន់ ហើយ​ក៏បាន​រកឃើញថា ហ្សែ​ន​ក្នុង​មេជី​វិត​ឈ្មោល​របស់​ពួកគេ​បាន​ប្រែប្រួល​ដោយសារតែ​ពួកគេ​សម្រក​ទ្ងំ​ន់​។ រឿងនេះ​ក៏​អាច​បញ្ជាក់ថា ការ​សម្រក​ទម្ងន់​ប្រហែលជា​អាចជួយ​ផ្លាស់ប្តូរ​ហ្សែ​ន​ដែល​ជាប់ទាក់ទង​នឹង​ភាពធាត់​របស់​កូន​របស់​ពួកគេ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com