ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
អាជ្ញាធរ និងអ្នកជំនាញ សម្អាតប្រព័ន្ធលូនៅតំបន់ជុំវិញវត្តភ្នំ ដើម្បីបន្ថយជំនន់ទឹកភ្លៀង
04, Oct 2017 ,
10:19 pm
រូបភាព
×
ដោយ:
សាលារាជធានីភ្នំពេញ និងមន្ត្រីជំនាញជប៉ុនរបស់អង្គការ JICA នឹងចំណាយពេល២ថ្ងៃ ដើម្បីស្វែងរកលូដែលខូច ឬលូដែលមានសំរាម បង្កឲ្យស្ទះ នៅតំបន់ជុំវិញវត្តភ្នំ ដើម្បីលាងសម្អាតប្រព័ន្ធលូទាំងនោះ។ ប្រតិបត្តិការសម្អាតប្រព័ន្ធលូបង្ហូរទឹកនេះ ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀងនៅតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយនេះ។
សាលារាជធានីភ្នំពេញ សហការជាមួយអ្នកជំនាញជប៉ុននៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) នៅថ្ងៃទី៤ ខែតុលា បានលាងសម្អាតស្ដារប្រព័ន្ធលូ នៅតំបន់ជុំវិញវត្តភ្នំ តាមបណ្ដោយសួនច្បារមិត្តភាពកម្ពុជា-ថៃ និងតំបន់ក្បែរនោះផង ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀងនៅតំបន់ទាំងនោះ។
បើតាមមន្ត្រីជំនាញ របស់អង្គការ JICA ប្រព័ន្ធលូបង្ហូរទឹកភ្លៀង មួយចំនួននៅរាជធានីភ្នំពេញ បានខូច ខ្លះមានភក់នៅខាងក្នុង ដែលធ្វើឲ្យទឹកភ្លៀងហូរមិនទាន់ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ជាហេតុធ្វើឲ្យមានទឹកដក់ និងបង្កជាជំនន់ទឹកភ្លៀង។
នាយកការិយាល័យទឹកស្អាត និងលូទឹកស្អុយ ផ្នែកគម្រោងអន្តរជាតិ លោក ជីងណូ មីហ្គីហ្វូមី បានប្រាប់សារព័ត៌មាន thmeythmey.com យ៉ាងនេះថាឬសឈើ និងសំរាមដែលបានហូរចូលទៅក្នុងលូ ក៏ក្លាយជាឧបសគ្គរាំងស្ទះដំណើរការលាងសម្អាតប្រព័ន្ធលូរនេះយឺតយ៉ាវដែរ។ តាមមន្ត្រីដដែល ក្រុមអ្នកជំនាញ និងអាជ្ញាធរ ត្រូវចំណាយពេល២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែតុលានេះ ដើម្បីសិក្សារកកន្លែងលូទាំងឡាយនៅតំបន់ជុំវិញវត្តភ្នំពេញ ដែលមានបញ្ហា និងលាងសម្អាតវា ដើម្បីសម្រួលឲ្យទឹកភ្លៀងហូរ ចាក់ទៅទន្លេបានលឿន បន្ថយជំនន់ទឹកភ្លៀង។ «ទោះបីជានៅតំបន់ជុំវិញវត្តភ្នំ មានលូច្រើនក៏ពិតមែន ប៉ុន្តែម្សិលមិញនេះ យើងបានចំណាយពេលពេញមួយ ពិនិត្យរកចំណុចណា ដែលមានភាពស្ទះខ្លាំង។ កន្លែងណាដែលស្ទះខ្លាំង យើងផ្ដោតតែកន្លែងនោះប៉ុណ្ណោះ ហើយការសម្អាតនេះ នឹងធ្វើរួចរាល់ក្នុងរយៈពេល២ថ្ងៃ»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
លូ
ជំនន់ទឹកភ្លៀង
ភ្នំពេញ
JICA
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម