ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
បណ្ណាល័យ​កំពង់ស្ពឺ ជំរុញ​ពលរដ្ឋ​ឲ្យ​ចូលរួម​អាន​កាន់តែច្រើន​
05, Oct 2017 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ស្ពឺ​៖ បណ្ណាល័យ​កំពង់ស្ពឺ ជា​បណ្ណាល័យ​ដ៏​ធំជាងគេ ក្នុង​ទឹកដី​នៃ​ខេត្តកំពង់ស្ពឺ​។ បណ្ណាល័យ​នេះ មាន​សៀវភៅ​ជាង​១​ម៉ឺន​ក្បាល សម្រាប់​ឲ្យ​សិស្សានុសិស្ស និង​សាធារណជន ចូល​អាន​។ ក្នុង​បណ្ណាល័យ​នេះ  ក៏មាន​កុំព្យូទ័រ សម្រាប់​សិក្សា​ស្រាវជ្រាវ​បន្ថែម រួម​នឹង​សាលប្រជុំ​ដ៏​ធំ សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ​។ បណ្ណាល័យ​កំពង់ស្ពឺ នឹង​ជំរុញ​ការអាន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​នេះ ដើម្បី​បង្កើន​ចំណេះដឹង​បន្ថែមទៀត​។​



​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក សឿង សារ៉ាន់ ប្រធាន​បណ្ណាល័យ​កំពង់ស្ពឺ បាន​បញ្ជាក់ថា​៖ «​បណ្ណាល័យ​នេះ នឹង​ក្លាយជា​កន្លែង ដែល​អនុញ្ញាត​ឲ្យ​អ្នកអាន​គ្រប់​មជ្ឈដ្ឋាន អាច​ចូលមក​សិក្សា​ស្រាវជ្រាវ តាមរយៈ​សៀវភៅ និង​បច្ចេកវិទ្យា​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម​»​។ ប្រធាន​បណ្ណាល័យ​រូបនេះ បន្ថែមថា  បណ្ណាល័យ​នេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ដល់​អ្នក​ខេត្តកំពង់ស្ពឺ ទាំង​សិស្ស​បឋមសិក្សា សិស្ស​វិទ្យាល័យ និស្សិត​គ្រប់​មជ្ឈដ្ឋាន និង​អ្នកស្រាវជ្រាវ​ទូទៅ​។



​បណ្ណាល័យ​នេះ ចាប់ផ្ដើម​សាងសង់​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​បានបញ្ចប់​នៅ​ចុងខែ​មេសា ឆ្នាំ​២០១៧ ដោយ​ចំណាយ​ថវិកា​សង់​ជាង​៤០​ម៉ឺន​ដុល្លារ  ដែល​រាប់បញ្ចូល​ទាំង​គ្រឿង​បរិក្ខា និង​ទីធ្លា​របង​ជុំវិញ​។​

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com ជាមួយ​លោក សឿង សារ៉ាន់ ប្រធាន​បណ្ណាល័យ​កំពង់ស្ពឺ ដូចតទៅ​៖















Tag:
 បណ្ណាល័យ​
 ​ កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com