ជាតិ
អាជ្ញាធរ​ខេត្តសៀមរាប ចុះ​ដោះស្រាយ​បញ្ហា​ផ្លូវ​ដែល​រង​ជំនន់​ទឹកភ្លៀង​
05, Oct 2017 , 4:32 pm        
រូបភាព
​សៀមរាប​៖ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ឥត​ស្រាក់ស្រាន្ត​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ តាម​ដងផ្លូវ​មួយចំនួន​ក្នុង​ទឹកដី​សៀមរាប បាន​បន្សល់​នូវ​ទឹក​លិច ដែល​មិនទាន់​ស្រក​នៅឡើយ​ទេ​។ ជាពិសេស​ត្រង់ចំណុច​ទីតាំង​ភូមិ​វប្បធម៌ ទឹក​នៅ​ដក​លិច​ផ្លូវ​ច្រើនជាង​ទីតាំង​ផ្សេងៗ​។ គិត​មក​ត្រឹម​ថ្ងៃទី​៥ តុលា​នេះ អភិបាលខេត្ត​លោក ឃឹម ប៊ុន​ស៊ុ​ង និង​អាជ្ញាធរ​ពាក់ព័ន្ធ បាននាំគ្នា​ចុះ​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង នៅតាម​ដងផ្លូវ​ទាំងនេះ​។



​អាជ្ញាធរ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ទឹក​នៅ​ដក​ទីតាំង​ភូមិ​វប្បធម៌ មិនទាន់​ស្រក​នេះ​ដោយសារតែ​ប្រព័ន្ធ​លូ​នៅ​ទីនោះ មានកំ​នក​ដី​និង​សំរាម​កក់ ជាពិសេស​ប្រព័ន្ធ​លូ​នៅ​ទាប​ជាង​ទីតាំង​ផ្សេងៗ​។

​សូម​ទស្សនា​ព័ត៌មាន​រូបភាព​ខាងក្រោម​នេះ​៖






































Tag:
 សៀមរាប​
 ​ ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com