កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​បាល់ទាត់​នៅ​លី​ក​ទី​២ បែលហ្ស៊ិក ចង់បាន Kiatisuk ទៅ​ដឹកនាំ​
05, Oct 2017 , 5:17 pm        
រូបភាព
លោក Kiatisuk Senamuang កាលពីនៅដឹកនាំក្រុមជម្រើសជាតិថៃ
លោក Kiatisuk Senamuang កាលពីនៅដឹកនាំក្រុមជម្រើសជាតិថៃ
​លោក Kiatisuk Senamuang អតីត​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ដែល​ទើបតែ​ចាក​ចេញពី​ក្លិប Port FC នាពេល​ថ្មីៗ​នេះ​អាច​នឹងចូលរួម​ជា​ជំនួយការ​គ្រូបង្វឹក​ក្រុម Oud-Heverlee Leuven (OHL) នៃ​ក្របខណ្ឌ​ទី​ពីរ​របស់​បែលហ្ស៊ិក Belgian First Division B​។​



Goal.com បាន​ផ្សាយ​ថា ក្លិប Oud-Heverlee Leuven ដែលជា​ក្លិប​បាល់ទាត់​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ថៃ King Power និង​ជា​សាខា​របស់​ក្លិប Leicester City នៃ​ក្របខណ្ឌ​អង់គ្លេស Premier League កំពុង​ចាប់អារម្មណ៍​នាំយក​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ជម្រើសជាតិ​ថៃ Kiatisuk Senamuang យកទៅ​ដឹកនាំ​ក្នុង​តំណែង​ជា​គ្រូ​ជំនួយ​។​

​បច្ចុប្បន្ន​ក្រុម​ដែល​ស្ថិតនៅ​លំដាប់​ទី​២ នៃ​លី​ក​បាល់ទាត់​បែលហ្ស៊ិក​មួយ​នេះ​មាន​អតីត​គ្រូបង្វឹក​ក្រុម Leicester លោក Nigel Pearson ជា​អ្នកចាត់ការ​ទូទៅ​។ អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស វ័យ​៥៤​នេះ ចង់បាន​គ្រូបង្វឹក​រហស្សនាម Zico មក​ធ្វើជា​ជំនួយការ​គ្រូបង្វឹក​របស់ខ្លួន​។​

​ជុំវិញ​ការចង់បាន Zico នេះ អនុប្រធាន​ក្លិ Leicester លោក Aiyawatt Srivaddhanaprabha បាន​និយាយថា​៖«​ប្រសិនបើ​គាត់​ចាប់អារម្មណ៍​តំណែង​នេះ ទ្វារ​នឹង​បើក​ស្វាគមន៍​គាត់​ជានិច្ច​។ ប្រសិនបើ​គាត់​ចាក​ចេញពី​តំណែង​កាលពីមុន​ដើម្បី​មក​ទីនេះ ខ្ញុំ​គិតថា​មិនត្រូវ​ត្រូវ​ទេ ប៉ុន្តែ​យើង​ទទួលស្គាល់ថា​យើង​ពិតជា​ចាប់អារម្មណ៍​គាត់​ដើម្បី​កាន់តំណែង​មួយ​នេះ​»៕


Tag:
 បាល់ទាត់​
  Kiatisuk Senamuang
  OH Leuven
© រក្សាសិទ្ធិដោយ thmeythmey.com