កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ រួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030 រូបភាព-ពីទីភ្នាក់ងារព័ត៌មាន-Reuters
× ប្រទេសមកពីអាមេរិកឡាទីន៣ មានអាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយនឹងចាប់ដៃគ្នាប្រជែងធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣០។
ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីនៃប្រទេសទាំង៣ បានប្រកាសផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងកិច្ចប្រជុំមួយនាទីក្រុង Buenos Aires កាលពីថ្ងៃទី៤ ខែតុលា។
ការប្រជែងដឹកនាំការប្រកួត World Cup ឆ្នាំ ២០៣០ ក៏នឹងដល់គម្រប់ខួបលើកទី១០០ឆ្នាំផងដែរ ដែលកាលនោះអ៊ុយរូហ្គាយធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ១៩៣០ ហើយបានផ្តួលអាហ្សង់ទីន ៤-២ នៅវគ្គផ្តាច់ព្រ័ត្រនៅរដ្ឋធានី Montevideo។
ចំណែកការប្រកួតពានរង្វាន់នេះនៅឆ្នាំ ២០២៦ គឺមានការដេញថ្លៃរួមគ្នា៣ប្រទេសដែរ រួមមានសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ ចាប់ពី World Cup ឆ្នាំ២០២៦ តទៅ នឹងមានប្រទេសសរុបចូលរហូតដល់ ៤៨ប្រទេសដែលបច្ចុប្បន្នមានត្រឹម៣២ បន្ទាប់ពីមានការផ្លាស់ប្តូររបស់ FIFA កាលពីដើមឆ្នាំនេះ។
សម្រាប់ World Cup 2018 នឹងធ្វើឡើងក្នុងប្រទេសរុស្ស៊ី ខណៈ Qatar នឹងដឹកនាំព្រឹត្តិការណ៍ពិភពលោកនេះនៅឆ្នាំ ២០២២៕
Tag:
បាល់ទាត់
FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com