ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ជួប សិស្ស​និទ្ទេស​A ទាំង​៤២៤​នាក់ នៅ​ថ្ងៃទី​១៤ ខែតុលា​
07, Oct 2017 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សិស្ស​ជាប់​និទ្ទេស​A កាលពី​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ នៅ​ថ្ងៃទី​១៤ ខែតុលា ខាងមុខ នា​វិមាន​សន្តិភាព​។​



​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សំ​ណះ​សំ​ណា​ល​ជាមួយ​សិស្ស​និទ្ទេស​A ទាំង​៤២៤​នាក់ នៅ​ថ្ងៃទី​១៤ ខែតុលា ខាងមុខ​។ នេះ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បញ្ជាក់​បន្តថា​អាណាព្យាបាល​សិស្ស​និទ្ទេស​A ទាំងអស់ ក៏​នឹង​អញ្ញាត​ឲ្យ​ចូលជួប​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែរ​។​

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន​ជាប់​ប្រឡង​ជាប់​ចំនួន ៦៣,៦៦៨​នាក់ ស្មើនឹង ៦៣,៨៤​ភាគរយ​។ ក្នុងចំណោម​សិស្ស​ដែល​ប្រឡង​ជាប់​មាន និទ្ទេស​A សរុប ៤២៤​នាក់ និទ្ទេស​B ចំនួន​២,៤៦៤​នាក់ និទ្ទេស​C ចំនួន​៥​ពាន់​នាក់ និទ្ទេស​D ចំនួន​៩,១២៣​នាក់ និង​និទ្ទេស​E ៤៦,៦៥៧​នាក់​៕


Tag:
 និទ្ទេស​A
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com