ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែដើរជាទៀងទាត់ក៏អាចការពារសរសៃឈាមបានយ៉ាងល្អដែរ
× ការសិក្សាមួយទៅលើបុរសវ័យក្មេង ១២នាក់ដែលមានសុខភាពល្អ និងមិនរស់នៅបែបសកម្មបានរកឃើញថា បើសិនជាពួកគេអង្គុយស្ងៀមដោយគ្មានធ្វើចលនាជើងរយៈពេល ៣ម៉ោងទេ ជញ្ជាំងសរសៃឈាមនៅជើងពួកគេបង្ហាញនូវអាការៈថយចុះភាពបត់បែនរបស់វា។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាបុរសទាំងនោះចំណាយពេលតែ ៥នាទីលើការដើរធម្មតាៗជារៀងរាល់ម៉ោង បញ្ហាខាងលើនឹងអាចការពារបាន។
កាលណាជញ្ជាំងសរសៃឈាមអាក់ទែមិនសូវមានភាពបត់បែន គឺជាប់ទាក់ទងនឹងជំងឺក្រិនរឹងសរសៃឈាម ដែលជាហេតុនាំឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូងបាន។
ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះមិនអាចនិយាយបានថា ការសិក្សាដ៏តូច និងខ្លីខាងលើនេះអាចបញ្ជាក់ពេញលេញថា គ្រាន់តែដើរក៏អាចបន្ថយការប្រឈមនឹងជំងឺបេះដូងលើមនុស្សយើងបាននោះទេ។
ខណៈពេលដែលការសិក្សានេះមិនអាចបញ្ជាក់ពេញលេញអំពីប្រយោជន៍នៃការចំនាយពេលបន្តិចបន្តួចពីការអសកម្មរាងកាយក៏ដោយ តែការដើររយៈពេលខ្លីប៉ុណ្ណេះពិតជាគ្មានអ្វីគ្រោះថ្នាក់ទេ ហើយក៏អាចជាប្រយោជន៍ច្រើនដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com