ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
គម្រោងចិត្តដូចគ្នារៀបចំការរត់ប្រណាំងប្រមូលថវិកា ដើម្បីសាងសង់ផ្ទះជូនគ្រូបង្រៀន
07, Oct 2017 ,
10:17 am
រូបភាព
×
ដោយ:
គម្រោង«ចិត្តដូចគ្នា»ឬ One Heart Project ដែលជាផ្នែកមួយនៃគម្រោងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីរត់ប្រណាំងលក្ខណមិត្តភាពមួយក្រោមប្រធានបទ«រត់ដើម្បីមនុស្សធម៌» ដើម្បីប្រមូលថវិកាជួយសាងសង់ផ្ទះគ្រូបង្រៀននៅតាមបណ្តាខេត្ត នៅព្រឹកថ្ងៃទី៧ ខែតុលា នាបរិវេណកោះពេជ្រ។
ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ និងលើកស្ទួយជីវភាពគ្រូបង្រៀនទូទាំងប្រទេស ក្រុមការងារគម្រោងចិត្តដូចគ្នានៃសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីរត់ប្រណាំងលក្ខណៈមិត្តភាពក្រោមប្រធានបទ«រត់ដើម្បីមនុស្សធម៌»។ កម្មវិធីនេះរៀបចំឡើង ដើម្បីអបអរទិវាគ្រូបង្រៀន និងប្រមូលថវិកាជួយទ្រទ្រង់សមាគមបុគ្គលិកសិក្សាខ្មែរ ដែលមានបេសកកម្មសាងសង់ផ្ទះគ្រូបង្រៀន ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងក្នុងកម្មវិធីរត់ប្រណាំងនេះថា ការរៀបចំកម្មវិធីនេះឡើង ដើម្បីប្រមូលថវិកាជួយទ្រទ្រង់ដល់សមាគមបុគ្គលិកសិក្សាខ្មែរ សម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅដោះស្រាយបញ្ហាខ្វះខាតរបស់គ្រូបង្រៀន។ លោក ហ៊ុន ម៉ានី បានរំឭកថា ៖«ថវិកាដែលបានមកពីការបង្កើតកម្មវិធីគម្រោងចិត្តដូចគ្នា រត់ដើម្បីមនុស្សធម៌នេះ គឺយើងនឹងថវិកាមួយចំណែកទៅជួយដល់គ្រូបង្រៀនរបស់យើង ព្រោះយើងបានមកដល់សព្វថ្ងៃនេះ ក៏ដោយសារគ្រូបង្រៀន ដូច្នេះគ្រូបង្រៀនមានចំណែកធំក្នុងជីវិតយើងម្នាក់ៗ»។
ជាមួយគ្នានេះលោកស្រី ប្រាក់ សូលីដា អគ្គលេខាសមាគមបុគ្គលិកសិក្សា សាទរចំពោះកម្មវិធីមនុស្សធម៌នេះ ដែលវាជាការរួមចំណែកយ៉ាងធំក្នុងការដោះស្រាយទុកលំបាកគ្រូបង្រៀន។ បើតាមលោកស្រី ប្រាក់ សូលីដា ថវិកាដែលបានមកការងារមនុស្សធម៌នៃគម្រោងរបស់សហភាពសហព័ន្ធយុវជនកម្ពុជានេះ គឺជាផ្នែកមួយក្នុងការជួយលើកទឹកចិត្តដល់គ្រូបង្រៀន ដោះស្រាយបញ្ហាជីវភាព និងការយកប្រើប្រាស់សម្រាប់សង់ផ្ទះឲ្យគ្រូបង្រៀនផងដែរ។
អ្នកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រចាំគម្រោងចិត្តដូចគ្នាលោក វន់ វរៈ បានបញ្ជាក់ថា កម្មវិធីរត់ប្រណាំងដើម្បីមនុស្សធម៌លើកទី២ឆ្នាំនេះមានអត្តពលិកចុះឈ្មោះចូលរួមប្រមាណជាជាង១ពាន់នាក់ដែលមកពីតាមបណ្តាស្ថាប័នរដ្ឋ និងឯកជន រួមមានមន្ត្រីរាជការ អ្នកជំនួញ សិល្បករ យុវជន ក្រុមកីឡាករ និងភ្ញៀវអន្តរជាតិទៀតផង ។
បើតាមលោក វន់ វរៈ កម្មវិធីរត់ប្រណាំងដើម្បីមនុស្សធម៌លើកទី១ កាលពីឆ្នាំ២០១៦ បានទាក់ទាញអត្តពលិកចំនួន១,៣០០នាក់ចូលរួមដោយទទួលបានថវិកាសប្បុរសធម៌ប្រមាណជាជិត២ម៉ឺនដុល្លារ។ សម្រាប់ថវិកាទាំងនោះក្រុមការងារគម្រោងចិត្តដូចគ្នានៃសហភាពសហព័ន្ធយុវជនកម្ពុជាបានបរិច្ចាគជូនអង្គការ និងសកម្មភាពសប្បុរសធម៌មួយចំនួន។ ក្នុងនោះបរិច្ចាគជូនអង្គការ Taramana ដើម្បីសាងសង់សាលារៀនចំនួន១ម៉ឺនដុល្លារ, ទិញសម្ភារប្រើប្រាស់ជូនអង្គការផ្ទះបាយកុមារដែលសរុបជាប្រាក់ប្រមាណជា២ពាន់ដុល្លារ និងសកម្មភាពសប្បុរសធម៌ផ្សេងៗទៀត។
គួរបញ្ចាក់ថា កម្មវិធីរត់ប្រណាំងលក្ខណមិត្តភាពក្រោមប្រធានបទ«រត់ដើម្បីមនុស្សធម៌ ដើម្បីគ្រូយើង»អត្តពលិកទាំងអស់ត្រូវរត់ចម្ងាយ៥គីឡូម៉ែត្រ ៕
6
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រត់ប្រណាំង
វន់ វរៈ
គម្រោងចិត្តដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម