ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការជក់បារី​នឹងធ្វើ​ឲ្យ​ឈឺ​ខ្នង​ជា​លក្ខណៈ​រ៉ាំរ៉ៃ​កាន់តែខ្លាំង​
04, Apr 2021 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​ពី Mail Online បាន​ឲ្យ​ដឹងថា អ្នក​ជក់បារី​ទំនងជា​ងាយ​មានការ​ឈឺចាប់​នៅ​ខ្នង​រហូតដល់​បី​ដង​ឯណោះ​។ រឿងនេះ​បានមកពី​ការ​លទ្ធផល​នៃ​ការសិក្សា​ថ្មី​មួយ ដែល​សិក្សា​ទៅលើ​មនុស្ស​ចំនួន ៦៨​នាក់​មាន​អា​ការៈឈឺ​ខ្នង​ស្រួចស្រាវ (​យូរ​បំផុត ៤ ទៅ​១២​សប្តាហ៍ ដែល​ពួកគាត់​មិនមាន​ការឈឺចាប់​នេះ​កាលពី​ឆ្នាំមុន​ឡើយ​) រយៈពេល​ពេញ​មួយឆ្នាំ​។



​អ្នកចូលរួម​ទាំងអស់​នឹងត្រូវ​បំពេញ​តារាង​សំណួរ​អំពី​កម្រិត​នៃ​គារ​ឈឺ​ខ្នង និង​ថត​ស្គេ​ន MRI ចំនួន​បួន​រយៈពេល​មួយឆ្នាំ​។ អ្នក​ជក់បារី​ទំនងជា​កើត​អា​ការៈឈឺចាប់​នៅ​ខ្នង​រ៉ាំរ៉ៃ​ច្រើនជាង​អ្នក​មិន​ជក់បារី​រហូតដល់​បី​ដង ហើយ​ពួកគេ​ទំនងជា​សកម្មភាព​ខួរក្បាល​កើនឡើង​ខ្លាំង​ផងដែ​ឬ​ដោយសារតែ​ភាព​ញៀន​របស់​បារី​។ អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ឃើញថា ការកើនឡើង​នៃ​សកម្មភាព​ខួរក្បាល​នេះ​ក៏​បង្កើន​ការ​ប្រឈម​នឹង​ការឈឺចាប់​រ៉ាំរ៉ៃ​ផងដែរ​។​

​ដោយសារតែ​ការសិក្សា​នេះ​ជា​លក្ខ​ណៈស​ង្គេ​ត ដូច្នេះ​វា​មិនអាច​បញ្ជាក់បាន​ថា ការកើនឡើង​នូវ​សកម្មភាព​ក្នុង​ខួរក្បាល ឬ​ការជក់បារី​ធ្វើ​ឲ្យ​មាន​ការឈឺ​ខ្នង​រ៉ាំរ៉ៃ​ទេ ប៉ុន្តែ​អាច​បញ្ជាក់បាន​ថា វា​ប្រហែល​ជាមាន​ទំនាក់ទំនង​គ្នា​មួយចំនួន​។ ទោះបីជា​អ្នក​មិន​ឈឺ​ខ្នង​ក៏ដោយ វា​ក៏​គ្មាន​ហេតុផល​ណាមួយ​ដែល​អ្នក​ត្រូវ​បន្ត​ជក់បារី​ទៀត​ដែរ ព្រោះ​វា​នឹងធ្វើ​ឲ្យ​កើតជា​ជំងឺមហារីក​សួត និង​បេះដូង ព្រមទាំង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ដំបូន្មាន​ទូទៅ​មួយ​សម្រាប់​ការគ្រប់គ្រង​ការឈឺ​ចង្កេះ​ភ្លាមៗ​៖
•    បន្តសកម្មភាព​ដែល​ធ្លាប់ធ្វើ​ធម្មតា​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​
•    រក្សា​សកម្មភាព​រាងកាយ និង​ហាត់ប្រាណ​តាមតែ​អាចធ្វើ​ទៅបាន​
•    បើសិនជា​ត្រូវ​ប្រើ​ថ្នាំ ចូរ​ចាប់ផ្តើម​ជាមួយ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​សិន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com