ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
មនុស្ស​អាច​ស្លាប់​បើ​មិន​ចាក់​ថ្នាំ​បង្ការ​ទាន់ពេល បន្ទាប់ពី​សត្វ​មាន​ផ្ទុកមេរោគ​ជំងឺ​ឆ្កែឆ្កួត​ខាំ ឬ​ខ្វាច​
20, Dec 2018 , 9:54 am        
រូបភាព
​ភ្នំពេញ​៖ ជំងឺ​ឆ្កែឆ្កួត ជា​ជំងឺ ដែល​ឆ្លង​ពី​សត្វ​ដែលមាន​ផ្ទុកមេរោគ​ជំងឺ​ឆ្កែឆ្កួត​ខាំ ឬ​ខ្វាច​។ មនុស្ស​ដែល​ត្រូវ សត្វ​មាន​ផ្ទុកមេរោគ​ជំងឺ​ឆ្កែឆ្កួត​ខាំ ឬ​ខ្វាច​អាច​ស្លាប់ ប្រសិនបើ បណ្តែតបណ្តោយ​រហូតដល់​មាន​ចេញ​រោគសញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត​។ ប៉ុន្តែ​ក៏​អាច​បង្ការ និង​ចៀស​ផុតពី​ការស្លាប់ បានដែរ​ដោយ​ការចាក់​ថ្នាំ​បង្ការ​ទាន់ពេល​បន្ទាប់ពី សត្វ​ទាំងនោះ​ខាំ រួមផ្សំ​នឹង​វិធានការ​ផ្សេងៗ​ទៀត​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត លី សុវត្ថិ នាយករង​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានបញ្ជាក់​បន្ថែម​ដូច្នេះ​៖«​ជំងឺ​ឆ្កែឆ្កួត​នេះ  អាច​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១០០​ភាគរយ​។ ប៉ុន្តែ​បើ​ចាក់​ថ្នាំ​បាន​ត្រឹមត្រូវ គ្រប់​ចំនួន​លើក និង​ទាន់ពេលវេលា គឺអាច​បង្ការ​ជំងឺ​នេះ​បាន ១០០​ភាគរយ​»​។  លោក​វេជ្ជបណ្ឌិត លី សុវត្ថិ បន្ថែមថា រោគសញ្ញា​ដែល​អាច​បញ្ជាក់​ជា​ឆ្កែឆ្កួត គឺ​ឆ្កែ​ដែល​ឈឺ និង​មាន​មេរោគ​ក្នុង​ខ្លួន​។ ម្យ៉ាងទៀត ជំងឺ​ឆ្កែឆ្កួត​នេះ ចម្លង​មេរោគ​ទៅកាន់​មនុស្ស​តាម​ទឹកមាត់​»​។



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​នៃ​គេហទំព័រ thmeythmey.com ជាមួយ​លោក​វេជ្ជបណ្ឌិត លី សុវត្ថិ នាយករង​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដូចតទៅ​៖



​គួរ​បញ្ជាក់ថា យ៉ាងហោចណាស់​ប្រជាជន​កម្ពុ​ជាជាង​៦​សែន​នាក់ រងគ្រោះ​ដោយសារ​ឆ្កែ​ខាំ​ជា​រៀងរាល់ឆ្នាំ​។ ក្នុងចំណោម​ប្រជាជន​ដែល​ត្រូវបាន​ឆ្កែ​ខាំ​នេះ មាន​អត្រា​អ្នករងគ្រោះ​ដោយ​ជំងឺ​ឆ្កែឆ្កួត​ប្រមាណ​៨០០​នាក់​ក្នុង​មួយឆ្នាំ​៕




Tag:
 ជំងឺ​ឆ្កែឆ្កួត​
 ​ ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com