ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោកវេជ្ជបណ្ឌិត លី សុវត្ថិ៖ ត្រូវលាងរបួសឲ្យស្អាតដើម្បីបន្ថយអត្រាឆ្លង ក្រោយសត្វមានផ្ទុកមេរោគជំងឺឆ្កែឆ្កួតខាំ
× លោកវេជ្ជបណ្ឌិត លី សុវត្ថិ នាយករងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានណែនាំឲ្យពលរដ្ឋ លាងរបួសឲ្យបានស្អាត ភ្លាមៗបន្ទាប់ពីត្រូវសត្វដែលមានផ្ទុកមេរោគជំងឺខាំ ឬខ្វាច ដើម្បីកាត់បន្ថយអត្រាឆ្លងរបស់មេរោគនេះ។ នាយករងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មាន thmeythmey.com ដូច្នេះថា៖«បើសិនជាយើងមិនលាងមេរោគ ចេញពីមុខរបួសឲ្យអស់ទេ លទ្ធភាពដែលមេរោគឆ្លងទៅក្នុងខ្លួនយើងច្រើន។ អីចឹងជំហ៊ានដំបូង ដែលសំខាន់ភ្លាម ក្រោយពីឆ្កែខាំ យើងត្រូវលាងរបួសឲ្យស្អាត»។ បើតាម លោកវេជ្ជបណ្ឌិត យើងអាចលាងរបួសដោយទឹកស្អាតលាយជាមួយសាប៊ូ ឬក៏ប្រើអាល់កុល ឬថ្នាំសម្លាប់មេរោគផ្សេងទៀត។
ដើម្បីលម្អិតកាន់តែច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាស រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាននៃគេហទំព័រ thmeythmey.com ជាមួយលោកវេជ្ជបណ្ឌិត លី សុវត្ថិ នាយករងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដូចតទៅ៖
Tag:
ជំងឺឆ្កែឆ្កួត
ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com