ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក​វេជ្ជបណ្ឌិត លី សុវត្ថិ​៖ ត្រូវ​លាង​របួស​ឲ្យ​ស្អាត​ដើម្បី​បន្ថយ​អត្រា​ឆ្លង ក្រោយ​សត្វ​មាន​ផ្ទុកមេរោគ​ជំងឺ​ឆ្កែឆ្កួត​ខាំ​
07, Oct 2017 , 8:59 pm        
រូបភាព
​លោក​វេជ្ជបណ្ឌិត លី សុវត្ថិ នាយករង​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ណែនាំ​ឲ្យ​ពលរដ្ឋ លាង​របួស​ឲ្យ​បាន​ស្អាត ភ្លាមៗ​បន្ទាប់ពី​ត្រូវ​សត្វ​ដែលមាន​ផ្ទុកមេរោគ​ជំងឺ​ខាំ ឬ​ខ្វាច ដើម្បី​កាត់បន្ថយ​អត្រា​ឆ្លង​របស់​មេរោគ​នេះ​។ នាយករង​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន thmeythmey.com ដូច្នេះ​ថា​៖«​បើសិនជា​យើង​មិន​លាង​មេរោគ ចេញពី​មុខរបួស​ឲ្យ​អស់​ទេ លទ្ធភាព​ដែល​មេរោគ​ឆ្លងទៅ​ក្នុង​ខ្លួន​យើង​ច្រើន​។ អីចឹង​ជំ​ហ៊ាន​ដំបូង ដែល​សំខាន់​ភ្លាម ក្រោយពី​ឆ្កែ​ខាំ យើង​ត្រូវ​លាង​របួស​ឲ្យ​ស្អាត​»​។  បើតាម លោក​វេជ្ជបណ្ឌិត យើង​អាច​លាង​របួស​ដោយ​ទឹកស្អាត​លាយ​ជាមួយ​សាប៊ូ ឬក៏​ប្រើ​អាល់កុល ឬ​ថ្នាំ​សម្លាប់​មេរោគ​ផ្សេងទៀត​។



​ដើម្បី​លម្អិត​កាន់តែច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​នៃ​គេហទំព័រ thmeythmey.com ជាមួយ​លោក​វេជ្ជបណ្ឌិត លី សុវត្ថិ នាយករង​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដូចតទៅ​៖ 






Tag:
 ជំងឺ​ឆ្កែឆ្កួត​
 ​ ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com