ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចំនួន​២ ទទួលបាន​សិទ្ធិ​សង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ
07, Oct 2017 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បានប្រកាស​ឲ្យ​ក្រុមហ៊ុន​ចំនួន​២ ទទួលបាន​សិទ្ធិ​អនុវត្ត​គម្រោង​សាងសង់ និង​ប្រតិបត្តិការ​លើ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត នៅ​ខេត្ត​ចំនួន​៣ ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ RDB នៅ​ថ្ងៃទី​៥​ខែតុលា​។​



​ក្រុមហ៊ុន​ដែល​ឈ្នះ​ការដេញថ្លៃ​គម្រោង​នេះ រួមមាន ក្រុមហ៊ុន Amru Rice សម្រាប់​ខេត្តកំពង់ធំ ក្រុមហ៊ុន Khmer Foods Group សម្រាប់​ខេត្តព្រៃវែង និង​តាកែវ ។ ក្រុមហ៊ុន​ដែល​ឈ្នះ​ការដេញថ្លៃ​នេះ ត្រូវ​អភិវឌ្ឍន៍ និង​ធ្វើ​ប្រតិបត្តិការ​លើ​ឃ្លាំង​ស្តុក​ស្រូវ ដែល​អាច​ស្តុក​ស្រូវ​ចំនួន ៥​ម៉ឺន​តោន និង​ឡស​ម្ងួ​ត​ស្រូវ ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​បាន ១៥០០​តោន​ក្នុង​មួយថ្ងៃ​។

​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) មិនបាន​បញ្ចេញ​ពី​ទំហំ​ទឹកប្រាក់​នៃ​គម្រោង​នេះឡើយ ប៉ុន្តែ​កន្លងមក​រដ្ឋាភិបាល បាន​អះអាងថា ខ្លួន​នឹង​បញ្ចេញ​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​សម្រាប់​គម្រោង​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត នៅ​ខេត្ត​ចំនួន​៤ ។

​កាលពីដើម​ឆ្នាំនេះ ធនាគារ​ស្រូវ​របស់ លោក ភូ ពុ​យ ត្រូវបាន​ជ្រើសរើស​សម្រាប់​គម្រោង​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត នៅ​ខេត្តបាត់ដំបង ដែល​នេះ​ជា​គម្រោង​ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល តាមរយៈ​ការផ្ដល់​ឥណទាន​ដោយ RDB ក្នុង​ទឹកប្រាក់ ១០​លាន​ដុល្លារ​។ ហើយ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត មួយ​នេះ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ​៕


Tag:
 ឃ្លាំង​ស្តុក
© រក្សាសិទ្ធិដោយ thmeythmey.com