អន្តរជាតិ
ប្រទេសណាខ្លះដែលគ្មានព្រំដែនជាប់សមុទ្រសោះលើពិភពលោក?
× សក្តានុពល និងភាពខុសគ្នានៃភូមិសាស្ត្រ បានធ្វើប្រទេសនៅទូទាំងពិភពលោក ត្រូវមានសណ្ឋានផ្សេងៗគ្នា។ ប្រទេសខ្លះ សំបូរទៅដោយកោះ និងហ៊ុមព័ទ្ធទៅដោយសមុទ្រ ខណៈប្រទេសខ្លះទៀត គ្មានព្រំដែនជាប់សមុទ្រទាល់តែសោះ ។
បើយោងតាមគេហទំព័រ ThoughtCo. ប្រទេសគ្មានព្រំដែនជាប់សមុទ្រសោះរបស់ពិភពលោកមានសរុប៤៤ប្រទេស នៅក្នុងតំបន់ផ្សេងៗគ្នា ។ ប្រទេសទាំងនោះ រួមមាននៅអាមេរិកខាងត្បូង អឺរ៉ុប អាហ្វ្រិក និងអាស៊ី ។ ខាងក្រោមនេះ គឺជាប្រទេសគ្មានព្រំដែនជាប់សមុទ្រសោះ ឬហៅថា Land-Locked Country ។
+ អាមេរិកខាងត្បូង
- ១. បូលីវី (Bolivia) និង ២. ប៉ារ៉ាហ្គាយ (Paraguay) ។
+ អឺរ៉ុប
- ១. អង់ដូរ៉ា (Andorra) ២. អូទ្រីស (Austria) ៣. បេឡារុស (Belarus) ៤. សាធារណរដ្ឋឆែក (Czech Republic) ៥. ហុងគ្រី (Hungary) ៦. លិចតិនស្តាញ (Liechtenstein) ៧. លុចសំបូរ (Luxembourg) ៨. ម៉ាសេដ្ឋាន (Macedonia) ៩. Moldova ១០. សាំងម៉ារាំង (San Marino) ១១. Serbia ១២. ស្លូវ៉ាគី Slovakia ១៣. ស្វីស (Switzerland) និង១៤. ទីក្រុង Vatican ។
+ អាហ្វ្រិក
- ១. បុតស្វាណា (Botswana) ២. ប៊ូរុនឌី (Burundi) ៣. បូគីណា ហ្វាសូ (Burkina Faso) ៣. សាធារណរដ្ឋអាហ្វ្រិកកណ្តាល (Central African Republic) ៤. ឆាដ (Chad) ៥. អីត្យូពី (Ethiopia) ៦. ឡេសូតូ (Lesotho) ៧. ម៉ាឡាវី (Malawi) ៨. ម៉ាលី (Mali) ៩. នីហ្សេ (Niger) ១០. រវ៉ាន់ដា (Rwanda) ១១. ស៊ូដង់ខាងត្បូង (South Sudan) ១២. ស្វាស៊ីឡង់ (Swaziland) ១៣. អ៊ូហ្គង់ដា (Uganda) ១៤. សំប៊ី (Zambia) និង ១៦. ស៊ីមបាវ៉េ (Zimbabwe) ។
+ អាស៊ី
- ១. អាហ្វហ្គានីស្ថាន (Afghanistan) ២. អាមេនី (Armenia) ៣. អាស៊ែបៃហ្សង់ (Azerbaijan) ៤. ប៊ូតង់ (Bhutan) ៥.ឡាវ (Laos) ៦. កាហ្សាស្ថាន (Kazakhstan) ៧.កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ៨. ម៉ុងហ្គោលី (Mongolia) ៩. នេប៉ាល់ (Nepal) ១០. តាហ្ស៊ីគីស្ថាន (Tajikistan) ១១. តួកម៉េនីស្ថាន (Turkmenistan) និង ១២. អ៊ូសបេគីស្ថាន(Uzbekistan) ។
បើតាមសន្និសីទស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNCTAD ក្នុងចំណោមប្រទេសគ្មានព្រំដែនសមុទ្រទាំងអស់ មានប្រទេស៣៣ ដែលស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ លើកលែងប្រទេសនៅអឺរ៉ុបដូចជា អង់ដូរ៉ា អូទ្រីស បេឡារុស សាធារណរដ្ឋឆែក ហុងគ្រី លិចតិនស្តាញ លុចសំបួរ សាំងម៉ារាំង Sirbia ស្លូវ៉ាគី ស្វីស និង បុរី Vatican ៕
© រក្សាសិទ្ធិដោយ thmeythmey.com