ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​កង្វះ​វីតាមីន A មាន​ជាប់ទាក់ទង​នឹង​ជំងឺ​ភ្លេចភ្លាំង​
08, Oct 2017 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកវិទ្យាសាស្ត្រ​បានដាក់​បម្រាម​ថា ជំងឺ​ភ្លេច​ភ្លាំ​ប្រហែលជា​ចាប់ផ្តើម​កើតឡើង​តាំងពី​ក្នុង​ផ្ទៃ​ម្តា​យមក​ម្លេះ​ដោយសារតែ​ម្តាយ​មិនសូវមាន​វីតាមីន​សំខាន់ៗ​ក្នុង​ឈាម​គ្រប់​។ ការស្រាវជ្រាវ​ថ្មី​នេះ​បានធ្វើ​ទាំង​លើ​កណ្តុរ និង​មនុស្ស ដើម្បី​មើល​អំពី​ទំនាក់ទំនង​រវាង​ការ​កង្វះ​វីតាមីន A  ការលូតលាស់​របស់​ខួរក្បាល និង​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​។​



​វីតាមីន A មាន​នាទី​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ត្រូវបាន​រកឃើញ​ច្រើន​បំផុត​ក្នុង​ប្រភព​របស់​សត្វ​ដូចជា អាហារ​ធ្វើ​ពី​ទឹកដោះគោ ស៊ុត សាច់ និង​ត្រី​សម្បូរ​ខ្លាញ់ ហើយ​បន្លែ និង​ផ្លែឈើ​មួយចំនួន​ក៏មាន​វីតាមីន A ដែរ​។​

​អ្នកស្រាវជ្រាវ​បាន​វាយតម្លៃ​ទៅលើ​សត្វ​កណ្តុរ​ដែល​ត្រូវបាន​គេ​បង្កើតជា​ជំងឺ​មាន​លក្ខណៈ​ដូច​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​។ ពួកគេ​បាន​រកឃើញថា កណ្តុរ​ដែល​ត្រូវបាន​គេ​ឲ្យ​ស៊ី​អាហារ​មិនសូវមាន​វីតាមីន A ឃើញថា​បង្កើន​ការលូតលាស់​ភាព​ប្រតិកម្ម​ចូលគ្នា​មិនធម្មតា​នៃ​ប្រូតេអ៊ីន​ដែល​ជាប់ទាក់ទង​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​។ លើសពីនេះទៅទៀត គេ​រកឃើញថា កូនកណ្តុរ​ដែល​កើតចេញពី​កណ្តុរ​ខាងលើ​មានការ​ចងចាំ​អត់​ណាស់​។​

​អ្នកស្រាវជ្រាវ​ក៏បាន​ពិនិត្យ​ទៅលើ​ឈាម​របស់​មនុស្ស​ចាស់​ប្រមាណ ៣០០​នាក់​មកពី​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ក្នុង​ប្រ​ទែស​ចិន ហើយ​ក៏បាន​រកឃើញថា កម្រិត​វីតាមីន A របស់​ពួកគាត់​មាន​ជាប់ទាក់ទង​នឹង​ការខូចខាត​ភាព​ឆ្លាត​វ៉ៃ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មនុស្ស​គ្រប់គ្នា​គួរតែ​អាច​ទទួលបាន​វីតាមីន A គ្រប់គ្រាន់​តាមរយៈ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ មិនគួរណា​លេបថ្នាំ​បំប៉ន​វិ​តា​មីន A ឬ​អាហា​ណា​ដែលមាន​វីតាមីន A ខ្ពស់​ឡើយ​ជាពិសេស ថ្លើម​សត្វ តែម្តង ព្រោះ​កាលណា​វីតាមីន A ច្រើនពេក​អាច​បណ្តាល​ឲ្យ​កូន​កើតមក​ខូច​អវៈយវៈ​បាន​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com