ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រូ​ខូ​លី​ប្រហែលជា​ជួយ​កំចាត់​ជំងឺ​រ៉ាំ​រ៉ៃបាន​
08, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ការ​ញ៉ាំ​ប្រូ​ខូ​លី​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺមហារីក​ផ្សេងៗ​ជាច្រើន​ទៀត​។ ប៉ុន្តែ​ការសិក្សា​នេះ​គឺ​បង្ហាញ​តែ​រុក្ខជាតិ តែ​មិនមែន​លើ​មនុស្ស​ទេ​។​



​សារធាតុ Phenols ដែលមាន​ក្នុង​ប្រូ​ខូ​លី និង​បន្លែ​ពណ៌​បៃតង​ផ្សេងៗ​ទៀត​ត្រូវបាន​គេ​រកឃើញថា​មាន​ជាប់ទាក់ទង​នឹង​ការថយចុះ​នៃ​ការ​ប្រឈម​ជំងឺ​បេះដូង មហារីក ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺហឺត​។ វា​ត្រូវបាន​គេ​គិតថា ដើរតួនាទី​ជា​ផ្នែក​មួយ​ក្នុង​ការបន្ថយ​សម្ពាធ​អុកស៊ីតកម្ម និង​ការ​រលាក​ក្នុង​កោសិកា​។​

​ដោយសារតែ​សមាសធាតុ​ដ៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ទាំងនេះហើយ​ទើប​អ្នកវិទ្យាសាស្ត្រ​ខាង​រុក្ខជាតិ​ចង់​ផលិត​បន្លែ និង​ផ្លែឈើ​ដែលមាន​សារធាតុ Phenols នេះ​ខ្ពស់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​ក៏បាន​បង្ហាញ​នូវ​ភាពប្រែប្រួល​រវាង​កម្រិត​នៃ​សារធាតុ Phenol ក្នុងការ​លូតលាស់​ជំងឺ​ខុសគ្នា​ទៅតាម​ពេលវេលា​ខុសៗ​គ្នា​ក្នុង​រាងកាយ​ដែរ​។​

​ប្រូ​ខូ​លី​និង​បន្លែ​ពណ៌​បៃតង​ផ្សេងៗ​ទៀត​ត្រូវបាន​ណែនាំ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ផ្តល់​សុខភាព ប៉ុន្តែ​ការសិក្សា​នេះ​មិនបាន​ផ្តល់នូវ​អំណះអំណាង​បញ្ជាក់ថា បន្លែ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ដោយផ្ទាល់​នោះទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com