ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្នុងមួយថ្ងៃញ៉ាំបន្លែ និងផ្លែឈើប្រាំដងគឺជារឿងល្អ តែបើដល់ ១០ទៀតកាន់តែល្អ
× តាមការរំលឹកឡើងវិញទៅលើការសិក្សាដ៏ធំមួយបានរកឃើញថា អ្នកដែលញ៉ាំបន្លែ និងផ្លែឈើ ៨០០ក្រាមក្នុងមួយថ្ងៃ ស្មើនឹង ១០ពេល មានការថយចុះនូវការប្រឈមជំងឺរ៉ាំរ៉ៃជាច្រើនបានដូចជា ជំងឺបេះដូងជាដើម។
អ្នកស្រាវជ្រាវបានពិនិត្យមើលទៅលើការសិក្សាច្រើនជាង ៣៥០ ពីជុំវិញពិភពលោកដែលពិនិត្យទៅលើឥទ្ធិពលនៃការញ៉ាំបន្លែ និងផ្លែឈើថាតើមានផលល្អចំពោះសុខភាពដែរឬអត់ដូចជា បន្ថយការកើតជំងឺដាច់សរសៃឈាមខួរក្បាល និងមហារីក ព្រមទាំងឆាប់ស្លាប់ជាដើម។
ពួកគេបានរកឃើញថា ការញ៉ាំបន្លែ និងផ្លែឈើច្រើនមានជាប់ទាក់ទងនឹងការបន្ថយការប្រឈមនឹងជំងឺទាំងនេះ ព្រមទាំងឆាប់ស្លាប់នៅពេលបានញ៉ាំរហូតដល់ ៨០០ក្រាមក្នុងមួយថ្ងៃ ឬ៦០០ក្រាមក្នុងមួយថ្ងៃសម្រាប់ជំងឺមហារីក។
ដូច្នេះការដែលមានរបបអាហារប្រចាំថ្ងៃត្រឹមតែ បន្លែ និងផ្លែឈើ ៥ពេលប៉ុណ្ណោះក៏អាចផ្តល់សុខភាពដល់មនុស្សទូទៅបានដែរ ហើយក៏ជារឿងដែលមនុស្សភាគច្រើនអាចធ្វើបានទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com