កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona នឹង​លេង​ដោយ​គ្មាន​អ្នកគាំទ្រ ពេល​ប៉ះ At-Madrid
09, Oct 2017 , 8:39 am        
រូបភាព
​ប្រធាន La Liga នៃ​លី​ក​កំពូល​អេ​ស្ប៉ា​ញ បានប្រកាសថា​ក្រុម Barcelona នឹង​ប្រកួត​ដោយ​គ្មាន​អ្នកគាំទ្រ​របស់ខ្លួន​ម្តងទៀត​នៅពេល​ធ្វើដំណើ​ទៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​ដើម្បី​ជួប Atletico Madrid នៅ​រាត្រី​ថ្ងៃទី​១៤ ខែតុលា ។​



Barcelona នឹងធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ Atletico Madrid នៅ​ទឹកដី Wanda Metropolitano នៃ​ការប្រកួត​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​អេ​ស្ប៉ា​ញ​សប្តាហ៍​ទី​៨​។ ការជួបគ្នា​នេះ​គឺ​មិនមាន​អ្នកគាំទ្រ​របស់​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​នោះទេ ប៉ុន្តែ​ក៏​មិនមែន​ដោយសារ​បញ្ហា​ន​យោ​យ​បាយ​នៅ​តំបន់ Catalonia ដូចជា​ការជួបគ្នា​ជាមួយ Las Palmas នៅ​ទឹកដី Nou Camp នោះដែរ​។

​បើតាម​ការផ្សាយ​របស់ Goal.com មូលហេតុ​ដែល​គ្មាន​អ្នកគាំទ្រ​របស់ Barcelona លើក​នេះ ដោយសារ​បញ្ហា​កីឡដ្ឋាន​ថ្មី Wanda Metropolitano របស់ At-Madrid ដែល​បានប្រកាសថា​មិនអាច​ផ្គត់ផ្គង់​សំបុត្រ​សម្រាប់​ក្រុម​ភ្ញៀវ​បាន​ព្រោះ​ទើបនឹង​សាងសង​ថ្មី​។ ចំណែក​សំបុត្រ​ដែល​ក្រុម​ភ្ញៀវ​ទិញ​រួចហើយ​ចំនួន ៦២​កន្លែង​នោះ​ក៏​មិនអាច​ធានាថា​ចូល​មើល​បានដែរ​។

​សូប​បញ្ចា​ក់ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុម​មាន​មូលដ្ឋាន​នៅ​តំបន់​ស្វយ័ត Catalonia លេង​ដោយ​គ្មាន​អ្នកគាំទ្រ បន្ទាប់ពី​កាលពី​សប្តាហ៍​មុន​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​នៅ​ជុំវិញ​ការបោះឆ្នោត​ប្រជាមតិ​ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​តំបន់ Catalonia ពី​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​មាន​មនុស្ស​ច្រើនជាង ៨៥០​នាក់ បាន​រងរបួស​នៅពេល​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលីស​និង​ប្រជាជន ដែល​បណ្តាល​ឲ្យ​ការប្រកួត​រវាង Barcelona និង Las Palmas ត្រូវធ្វើឡើង​ដោយ​គ្មាន​អ្នក​ចូល​ទស្សនា​៕


Tag:
 បាល់ទាត់​
  Barcelona
  Catalonia
© រក្សាសិទ្ធិដោយ thmeythmey.com