ពីនេះ ពីនោះ
របស់​ខ្លះ លុយ​មិនអាច​ទិញ​បានទេ​!
10, Oct 2017 , 8:19 am        
រូបភាព
ដោយ:


​បទ អើយ​រ៉ា​

-​ប្រាក់​អើយ អើយ​រ៉ា ណា​លោក​ប្រាក់​
​ព្រោះ​អ្នក អើយ​រ៉ា គ្រោះ​ច្រើនណាស់​
​មោហ៍បាំង អើយ​រ៉ា ទាំង​ក្មេង​ចាស់​
​អ្នកខ្លះ អើយ​រ៉ា ស៊ូ​លក់​ប្រាណ​។​

-​ការពិត អើយ​រ៉ា ប្រាក់​មិន​ខ្មេះ​
​ចំណេះ អើយ​រ៉ា ទិញ​មិនបាន​
​ភ្លេចខ្លួន អើយ​រ៉ា ប្រាក់​រំខាន​
​ខូច​ប្រាណ អើយ​រ៉ា ព្រោះតែ​អ្នក​។​

-​មាន​ប្រាក់ អើយ​រ៉ា អាច​ទិញ​ស័ក្តិ​
​ស្មោះស្ម័គ្រ អើយ​រ៉ា ប្រាក់​ពិតជា​ក់​
​មិនអាច អើយ​រ៉ា ទិញ​ទាញ​ទាក់​
​មិត្តភក្តិ អើយ​រ៉ា ថា​ស្មោះត្រង់​។​

-​ប្រាក់​អើយ អើយ​រ៉ា មិនអាច​ទិញ​
​យក​វិញ អើយ​រ៉ា វេលា​បង់​
​ប្រាក់​អើយ អើយ​រ៉ា ត្រឹម​អាច​ចង់​
​ទិញ​បង់ អើយ​រ៉ា នាឡិកា​។​

-​ប្រាក់​ត្រឹម អើយ​រ៉ា អាច​ទិញ​ផ្ទះ​
​ប្រាក់​ជះ អើយ​រ៉ា តាម​ប្រាថ្នា​
​ក្តី​សុខ អើយ​រ៉ា ក្នុង​គ្រួសារ​
​ប្រា​ក់ណា អើយ​រ៉ា ជួយ​ទិញ​បាន​?

-​អាច​ទិញ អើយ​រ៉ា របស់​ប្រើ​
​ប្រាក់​ស្នើ អើយ​រ៉ា ទិញ​ដល់​ឡាន​
​មង្គល អើយ​រ៉ា ទិញ​ម្តេច​បាន​?
​ឈប់​ស្មាន អើយ​រ៉ា ប្រាក់​អាច​ប្រោស​៕


© រក្សាសិទ្ធិដោយ thmeythmey.com