ជាតិ
សម្ដេច ហ៊ុន សែន​៖«​កម្រិត​ប៉ុន​ខ្ញុំ​នេះ បានត្រឹមតែ​១០​ភាគរយ នៃ​សម្ដេចព្រះ​បរម​រតន​កោដ្ឋ​»
10, Oct 2017 , 9:44 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី បាន​បន្ទោស​មន្ត្រី​ម្នាក់​ដែល​ទទួលខុសត្រូវ​រៀបចំ​កម្មវិធី​របស់រ​ដ្ឋា​ភិ​បាល នៅ​ព្រឹក​ថ្ងៃទី​១០ តុលា​នេះ​។ សម្ដេច ហ៊ុន សែន ហាក់​មិន​ពេញចិត្ត​ចំពោះ​មន្ត្រី​រូបនោះ​ឡើយ ដោយសារតែ​រូបគេ​ខ្វះ​ការប្រុងប្រយ័ត្ន​ក្នុង​ការរៀបចំ​កម្មវិធី ដែល​បង្ក​ឲ្យ​មាន​ភាពរអាក់រអួល​ប​ន្តិ​ច​បន្តួច មុនពេល​ចាប់ផ្ដើម​កម្មវិធី ។ បញ្ហា​ដែល​សម្ដេច មិន​ពេញចិត្ត​នោះ​គឺ​ការរអាក់រអួល​នៃ​ការចាក់​ភ្លេង​គោរព​ទង់ជាតិ​។​



​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់អោយអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ នៅ​ព្រឹក​ថ្ងៃទី​១០ តុលា​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ស្តីបន្ទោស​ដូច្នេះ​ថា​៖«​ច្រើនលើកច្រើនសារ​ហើយ ខ្ញុំ​យក​ការ​ដាស់តឿន​ជាការ​ព្រមាន​តែម្ដង​។ ប្រសិនបើ​មានរឿង​នេះ​កើតឡើង​តទៅទៀត គឺ​មិនត្រូវ​ឲ្យ​(​មន្ត្រី​)​កាន់កាប់​ការងារ​នេះ ព្រោះ​គ្រាន់តែ​ធ្វើ​ការងារ​ល្អិតល្អន់​មិនបាន​ផង តើ​យើង​ទៅធ្វើ​ការងារ​ធំ​យ៉ាងម៉េច​ទៅ​»​។​

​បន្ទាប់ពី​បន្ទោស​មន្ត្រី​ដែល​ទទួលខុសត្រូវ​រៀបចំ​កម្ម​វី​ធី​ហើយ សម្ដេច ហ៊ុន សែន បាន​ប្រាប់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​គ្រប់រូប យកចិត្តទុកដាក់​តាំង​ពី​ការងារ​តូចតាច​នេះឡើយ ទើប​អាចធ្វើ​កិច្ចការ​ធំ​បាន​។ បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល ព្រលយ​សម្តី​ពញាក់​អារ​ម្ម​ណ៏​មន្ត្រី​ទាំងនោះ​ថា «​សូម្បី​កម្រិត​ប៉ុន​ខ្ញុំ​នេះ បានត្រឹមតែ​១០​ភាគរយ ជាមួយនឹង​សម្ដេច​ព្រះបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ​តែប៉ុណ្ណោះ បើ​និយាយ​ពី​ការគិតគូ​»​។

​សូម​ស្ដាប់​សំឡេង​៖





Tag:
 ហ៊ុន សែន​
 ​ នរោត្តម សីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com