កីឡាអន្តរជាតិ
អន្តរជាតិ
ប្រទេសដ៏តូចប៉ាណាម៉ាឡើង World Cup ខណៈមហាអំណាចអាមេរិកធ្លាក់ចេញ
× ប៉ាណាម៉ាដែលមានប្រជាជនប្រមាណ៤លាននាក់ បានសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ខ្លួន តាមរយៈការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី ជាមួយ ម៉ិកស៊ិក និងកូស្តារីកា នៃក្រុមដែលតំណាងឲ្យតំបន់ CONCACAF (សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប)។ នាការប្រកួតចុងក្រោយ ប៉ាណាម៉ា បានយកឈ្នះកូស្តារីកា ២-១ ។
ក្នុងការប្រកួតលើទឹកដីរបស់ខ្លួន Gabriel Torres និង Roman Torres រកបានម្នាក់១គ្រាប់នៅវគ្គទី២ សម្រាប់ប៉ាណាម៉ា ដើម្បីវាយបកលើកូស្តារីកា ដែលនាំមុខដោយ Johan Venegas។ ជ័យជម្នះនេះនាំឲ្យប៉ាណាម៉ា មានឱកាសបង្ហាញខ្លួនក្នុង World Cup ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រក្នុងនាមជាក្រុមលេខ៣នៅ CONCACAF។
ហុងឌូរ៉ាស មានជំនួបដ៏តឹងតែងជាមួយភ្ញៀវម៉ិកស៊ិក ប៉ុន្តែពួកគេបញ្ចប់ការប្រកួតជាមួយនឹងជ័យជម្នះ ៣-២ ដើម្បីកក់កៅអីលេងវគ្គ Playoff ជាមួយអូស្ត្រាលី ដែលជាក្រុមតំណាងពីអាស៊ី (AFC)។ អូស្ត្រាលី បានយកឈ្នះស៊ីរី ក្នុងលទ្ធផលទាំងពីរជើង ៣-២ ។
សម្រាប់សហរដ្ឋអាមេរិក ពួកគេរងនូវការខកចិត្តយ៉ាងខ្លាំង ដោយប្រទេសដ៏ធំមួយនេះ បែរជាចាញ់ម្ចាស់ផ្ទះ ទ្រីនីដាត និងតូបាហ្គោ ក្នុងលទ្ធផល ២-១ ។ អាមេរិកបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥ ដែលស្ថិតនៅក្រៅតំបន់ Playoff។
នៅ CONCACAF ម៉ិកស៊ិក បានចំណាត់ថ្នាក់លេខ១ ដោយឈរលើកូស្តារីកា និងប៉ាណាម៉ា។ ហុងឌូរ៉ាស ត្រូវប្រកួតជម្រុះជាមួយអូស្ត្រាលី ខណៈអាមេរិក និងទ្រីនីដាត ខកចិត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com