កីឡាជាតិ
ជាតិ
ក្រោយ​ចាញ់​វៀតណាម ៥-០ ជំនួប​ពីរលើក​ចុងក្រោយ​របស់​កម្ពុជា ទំនង​គ្រាន់តែ​ប​ង្ក្រ​ប់​កិច្ច​
11, Oct 2017 , 11:25 am         900
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​លោក Leonardo Vitorino បាន​ប្រកួត​ចាញ់​ក្រុម​វៀតណាម​យ៉ាងធ្ងន់ធ្ងរ​ក្នុង​លទ្ធផល ៥-០ នា​ការប្រកួត​វគ្គ​ជម្រុះ​ជើង​ទី​២​នៃ​ព្រឹត្តិការណ៍ AFC Asian Cup 2019 កាលពី​យប់​ថ្ងៃទី​១០ តុលា នៅ​កីឡដ្ឋាន My Dinh Stadium នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ការបរាជ័យ​នេះ​បានធ្វើ​ឲ្យ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​កាន់តែ​មាន​ភាព​តូចចង្អៀត​។


​ក្រោយ​បរាជ័យ​យ៉ាង​ចាស់ដៃ​ក្រោម​ថ្វី​ជើង​វៀតណាម ៥-០ ក្នុង​ជើង​ទី​២​នៅ​យប់​ថ្ងៃទី​១០ តុលា បានធ្វើ​ឲ្យ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ AFC Asian Cup 2019 កាន់តែ​តូចចង្អៀត​។ ហើយ​ការបរាជ័យ​នេះ​ជា​សម្ពាធ​បង្ខំ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Leonardo Vitorino ត្រូវ​យកឈ្នះ​ទាំងពីរ​ប្រកួត​ដែល​នៅសល់​។

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ហ្ស៊​កដា​នី​ក្នុង​ជើង​ទី​២​នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុន​ធ្វើដំណើរ​ទៅ​ជួប​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​កីឡដ្ឋាន Pamir Stadium ក្នុង​ទីក្រុង​ឌូ​ស្ហា​ន់​បេ​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​នា​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨​។ គួរ​បញ្ជាក់ថា កាលពី​ជើង​ទី​១​កម្ពុជា​បាន​ចាញ់​ហ្ស៊​កដា​នី​ក្នុង​លទ្ធផល ៧-០ និង​យកឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​លទ្ធផល ១-០​។



​បច្ចុប្បន្ន​កម្ពុជា​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​៣​ពិន្ទុ​ក្រោយ​ឈ្នះ​១ ចាញ់​៣ ខណៈ​ហ្ស៊​កដា​នី​ឈរ​កំពូល​តារាង និង​វៀតណាម​ឈរ​លេខ​២​ដោយមាន​៨​ពិន្ទុ​ដូចគ្នា រីឯ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឈរ​បាត​តារាង​មាន​២​ពិន្ទុ​។

​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន Republican Central Stadium ក្នុង​ទីក្រុង​ឌូ​ស្ហា​ន់​បេ​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​យក​ស្មើ​ក្រុម​ហ្ស៊​កដា​នី​ក្នុង​លទ្ធផល ៣-៣​។​

​ក្រុម​ជម្រើសជាតិ​កម្ពុជា​រួមជាមួយ​គ្រូបង្វឹក និង​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧៕  

Tag:
 បាល់ទាត់​
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next