ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ថ្នាំ​អាស្ពីរីន​អាច​ប្រើ​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ដែរ​ទេ​?
11, Oct 2017 , 8:59 pm         1198
រូបភាព
ដោយ: ថ្មីៗ
Daily Mail បានដាក់​បម្រាម​ថា ការប្រើ​ថ្នាំ​អាស្ពីរីន​រាល់ថ្ងៃ​ដើម្បី​កុំ​ឲ្យ​កើត​ជំងឺ​គាំងបេះដូង​ប្រហែលជា​ផ្តល់​ផល​អាក្រក់​ច្រើនជាង​ល្អ​។ នេះ​ដោយសារតែ ថ្នាំ​អាស្ពីរីន​ច្រើនតែ​ត្រូវ​បានចេញ​ឲ្យ​ប្រើ​លើ​អ្នកជំងឺ​ទឹកនោមផ្អែម ព្រោះតែ​ពួកគេ​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​។


យ៉ាងណាមិញ តាម​ការសិក្សា​មួយ​ដែលមាន​អ្នកជំងឺ​ទឹកនោមផ្អែម ១២៧៦​នាក់ បាន​រកឃើញថា ការប្រើ​ថ្នាំ​អាស្ពីរីន ឬ​អង់​ទី​អុកស៊ីដ​ង់​គឺ​មិនមាន​អត្ថប្រយោជន៍​អ្វី​សោះ​ក្នុង​ការបង្ការ​ជំងឺ​គាំងបេះដូង​។ វា​បែរជា​បង្កើន​ការ​ប្រឈម​ខ្ពស់​នឹង​ការ​ហូរឈាម​ក្នុង​ខ្លួន​ទៅវិញ​។ ប៉ុន្តែ​សម្រាប់​អ្នក​ប្រឈម​ខ្ពស់ និង​ធ្លាប់មាន​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​គួរតែ​បន្ត​ប្រើ​វា​ទៀត​។

​សម្រាប់​ដំបូន្មាន​របស់​គ្រូពេទ្យ​ភាគច្រើន​គឺថា គ្រប់គ្នា​ដែល​ប្រើ​ថ្នាំ​អាស្ពីរីន​តាម​វេជ្ជបញ្ជា​គួរតែ​ពិភាក្សា​នូវ​ការបារម្ភ​ទាំងឡាយ​ដែល​អ្នកមាន​ជាមួយ​គ្រូពេទ្យ​ផង​ដើម្បី​អាច​ទទួលបាន​សុវត្ថិភាព​នៃ​ការប្រើប្រាស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង