ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំអាស្ពីរីនអាចប្រើលើអ្នកជំងឺទឹកនោមផ្អែមដែរទេ?
× Daily Mail បានដាក់បម្រាមថា ការប្រើថ្នាំអាស្ពីរីនរាល់ថ្ងៃដើម្បីកុំឲ្យកើតជំងឺគាំងបេះដូងប្រហែលជាផ្តល់ផលអាក្រក់ច្រើនជាងល្អ។ នេះដោយសារតែ ថ្នាំអាស្ពីរីនច្រើនតែត្រូវបានចេញឲ្យប្រើលើអ្នកជំងឺទឹកនោមផ្អែម ព្រោះតែពួកគេមានការប្រឈមខ្ពស់នឹងជំងឺបេះដូង។
យ៉ាងណាមិញ តាមការសិក្សាមួយដែលមានអ្នកជំងឺទឹកនោមផ្អែម ១២៧៦នាក់ បានរកឃើញថា ការប្រើថ្នាំអាស្ពីរីន ឬអង់ទីអុកស៊ីដង់គឺមិនមានអត្ថប្រយោជន៍អ្វីសោះក្នុងការបង្ការជំងឺគាំងបេះដូង។ វាបែរជាបង្កើនការប្រឈមខ្ពស់នឹងការហូរឈាមក្នុងខ្លួនទៅវិញ។ ប៉ុន្តែសម្រាប់អ្នកប្រឈមខ្ពស់ និងធ្លាប់មានជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលគួរតែបន្តប្រើវាទៀត។
សម្រាប់ដំបូន្មានរបស់គ្រូពេទ្យភាគច្រើនគឺថា គ្រប់គ្នាដែលប្រើថ្នាំអាស្ពីរីនតាមវេជ្ជបញ្ជាគួរតែពិភាក្សានូវការបារម្ភទាំងឡាយដែលអ្នកមានជាមួយគ្រូពេទ្យផងដើម្បីអាចទទួលបានសុវត្ថិភាពនៃការប្រើប្រាស់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com