ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់​ប្រាណ​ប្រហែលជា​អាចជួយ​បង្ការ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​
11, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា តែងតែ​កើតមាន​ជា​ញឹកញាប់​ចំពោះ​មនុស្ស​ដែលមាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ ទាំង​បុរស និង​ស្ត្រី​។ យ៉ាងណាមិញ យោងទៅតាម​ការណែនាំរ​បស់ Daily Mail បាន​ឲ្យ​ដឹងថា ការដើរ​ហាត់ប្រាណ​អាច​កាត់បន្ថយ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​។



​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ការប្រឈមមុខ​របស់​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ចំនួន ៧​មុខ​ដែលមាន​ដូចជា ជំងឺ​ទឹកនោមផ្អែម ការជក់បារី លើស​សម្ពាធ​ឈាម កង្វះ​ការហាត់​ប្រាណ ធាត់​ជ្រុល ការបាក់​ទឹកចិត្ត និង​កង្វះ​ការអប់រំ​។ តាម​ទ្រឹស្តី ករណី​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ខ្លះ​អាច​នឹង​ត្រូវបាន​បង្ការ​តាមរយៈ​ការបន្ថយ​ការប្រឈមមុខ​ខាងលើនេះ​។
​ឧទាហរណ៍ ការសិក្សា​បាន​ប៉ាន់ស្មាន​ទៅលើ​ការរស់នៅ​ដែល​មិនមាន​ភាព​សកម្ម​ខាង​រាងកាយ​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា ២១,៨​ភាគរយ​។ ដូច្នេះ​យើង​អាច​និយាយថា បើសិនជា​មនុស្ស​ចាស់រ​ស់​នៅ​ដែល​មិនមាន​សកម្មភាព​រាង​កា​យ​សោះ គឺ​ដឹង​តែមាន​ជំងឺ​នេះ ២១,៨​ភាគរយ​ហើយ​។

​ប៉ុន្តែ​រឿងនេះ​គ្រាន់តែ​ជា​ទ្រឹស្តី​ប៉ុណ្ណោះ​ដែល​អាច​ប្រើ​លើ​មនុស្ស​ទូទៅ​បាន ប៉ុន្តែ​មិនអាច​ប្រើ​លើ​មនុស្ស​ម្នាក់ៗ​បានទេ​។ យើង​មិនអាច​និយាយ​ឲ្យ​ច្បាស់​ថា ការរស់នៅ​ក្នុង​ជីវិត​ដែល​ផ្តល់​សុខភាព​ហើយ​ពិតជា​អាច​បង្ការ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បានឡើយ​។

​កត្តា​ប្រឈមមុខ​ដ៏​ធំ​បំផុត​របស់​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​គឺ​អាយុ​កាន់តែច្រើន ហើយ​វា​ក៏​អាចទៅរួច​ដែរ ដែលថា​ការ​ចាស់​ទៅតាម​អាយុ​នឹងមាន​ប្រតិកម្ម​ជាមួយនឹង​កត្តា​ប្រឈមមុខ​ទាំង​ប្រាំពីរ​ខាងលើ​តាម​ដំណាក់កាល​ផ្សេងៗ​គ្នា​ទៀត​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​។ ប៉ុន្តែ​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​បន្ថែមទៀត​ដល់​សុខភាព​ណាស់ ជាពិសេស​ការហាត់​ប្រាណ​ទៀងទាត់​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការកើត​ជំងឺ​បេះដូង និង​មហារីក​មួយចំនួន​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com