អត្ថបទពាណិជ្ជកម្ម
​ផាយ ផេ និង​ធនាគារ ABA ប្រកាស​ភាពជា​ដៃគូ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ភ្ជាប់​គណនី​ទៅវិញទៅមក​
11, Oct 2017 , 3:13 pm        
រូបភាព
ផាយ ផេ (Pi Pay) ដែលជា​កម្មវិធី​ឈានមុខ​គេ​នៅ​កម្ពុជា ផ្នែក​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ និង​ធនាគារ ABA ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​គេ បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ នៅ​ថ្ងៃទី​១១ ខែតុលា ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ភាគី​ទាំងពីរ ធ្វើការ​ភ្ជាប់​គណនី​រប​ស់​ពួកគេ​បាន ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​កម្មវិធី​ធនាគារ​ចល័ត និង​កម្មវិធី​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​របស់​ស្ថាប័ន​ទាំងពីរ ។

​ក្រោម​កិច្ចព្រមព្រៀង​នេះ អតិថិជន​នឹង​អាច​ផ្ទេរប្រាក់​បាន​យ៉ាង​ងាយស្រួល​រវាង​គណនី​ចល័ត ផាយ ផេ និង​គណនី​ធនាគារ ABA ដោយ​ប្រើ​កម្មវិធី​ទូរស័ព្ទ ផាយ ផេ និង​កម្មវិធី ABA Mobile​។​



​លោក ថូ​ម៉ាស ផូ​កូ​នី នាយក​ប្រតិបត្តិ ក្រុមហ៊ុន ផាយ ផេ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា​៖ “​នេះ​គឺជា​ការបោះ​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន ផាយ ផេ ហើយ​យើង​មាន​សេចក្តីរំភើប​នៅពេល​បាន​ចុះហត្ថលេខា​ធ្វើជា​ដៃគូ​ជាមួយ​ធនាគារ ABA ដែល​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​ធនាគារ​ដែលមាន​ការ​ច្នៃប្រឌិត​ថ្មី ឈានមុខ​គេ​បំផុត​នៅ​កម្ពុជា​។ នៅពេលនេះ យើង​អាច​និយាយបានថា ផាយ ផេ គឺជា​កម្មវិធី​មិន​ប្រើ​សាច់ប្រាក់​ពិតៗ ពីព្រោះ​អតិថិជន​អាច​ផ្ទេរប្រាក់ រវាង​គណនី​ធនាគារ ABA ជាមួយនឹង​គណនី ផាយ ផេ ហើយ​បន្ទាប់មក​ពួក គាត់​អាច​ប្រើប្រាស់​ប្រាក់​នោះ ដើម្បី​ទិញ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​ពី​ពាណិជ្ជករ​ដៃគូ​ដោយ​ពុំ​ចាំបាច់​កាន់​ក្រដាសប្រាក់​ឡើយ​”​។​



​ភាគី​ទាំងពីរ​ដែល​ស្ថិតក្នុង​ភាពជា​ដៃគូ​ថ្មី​នេះ​បាន​ប្តេជ្ញាចិត្ត​គាំទ្រ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ហិរញ្ញវត្ថុ​ឆ្លើយតប​តាម​ត្រូវការ ដោយ​ជួយ​កៀងគរ​ប្រជាពលរដ្ឋ ដែល​មិន​ប្រើប្រាស់​សេវា​ធនាគារ​ឲ្យ​ចូលក្នុង ​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្លូវការ​មួយ​នេះ ។​

​នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA លោក Askhat Azhikhanov បាន​មានប្រសាសន៍ថា​៖ “​ធនាគារ ABA តែង​នាំមុខគេ​ក្នុងការ​អភិវឌ្ឍ​សេវាកម្ម​ហិរញ្ញវត្ថុ​បែប​ឌីជីថល​នៅ​កម្ពុជា ហើយ​កម្មវិធី​ធនាគារ​ចល័ត និង​ធនាគារ​តាម​អ៊ីនធឺណិត​របស់​យើង ក៏បាន​ផ្លាស់ប្ដូរ​របៀប​ដែល​ប្រជាជន​ប្រើប្រាស់​សេវា​ធនាគារ​នៅ​កម្ពុជា​ផងដែរ ។ ភាពជា​ដៃគូ ជាមួយ​ក្រុមហ៊ុន ផាយ ផេ នេះ គឺជា​ការបោះ​ជំហាន​មួយទៀត​សម្រាប់​យើង ដើម្បី​ផ្តល់​ជម្រើស​នៃ​មធ្យោបាយ ទូទាត់​ចល័ត​បន្ថែម​ដល់​អតិថិជន​របស់​យើង ដោយ​ក្នុងនោះ​ក៏មាន​ការបញ្ចុះ​តម្លៃ​ពិសេសៗ ដែលមាន​ផ្ដល់ជូន​ដោយ​ដៃ គូ​អាជីវកម្ម​របស់​ក្រុមហ៊ុន ផាយ ផេ ថែមទៀត​ផងដែរ​”​។​



​លោក Askhat Azhikhanov បាន​បន្ថែមទៀតថា​៖ “​ភាពជា​ដៃគូ​នេះ​គឺជា​គ្រឹះ​សម្រាប់​បង្កើត​ឲ្យ​មាន​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​បន្ថែម​លើសពី​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ទៅទៀត ហើយ​យើង​ពិតជា​ពេញចិត្ត​ខ្លាំងណាស់​ដែល ផាយ ផេ បើកប្រាក់​បៀវត្សរ៍​ជូន​បុគ្គលិក​របស់ខ្លួន​តាមរ​យៈ​កម្មវិធី ផាយ ផេ ដោយ​ភ្ជាប់​ទៅកាន់​គណនី ABA របស់​បុគ្គលិក​។ នេះ​គឺជា​មធ្យោបាយ​មួយ​ដែល​កាន់​តែមាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​ក្នុងការ​គ្រប់គ្រង​បញ្ជី​បៀវត្សរ៍ ហើយ​យើង​ជឿថា​ប្រតិបត្តិការ​បែបនេះ​នឹង​ក្លាយ​ជាទី​ចំណាប់អារម្មណ៍​នៃ​បណ្ដា​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន​នៅ​កម្ពុជា​”​។



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com