ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ផាយ ផេ និងធនាគារ ABA ប្រកាសភាពជាដៃគូដែលអនុញ្ញាតឲ្យអតិថិជនភ្ជាប់គណនីទៅវិញទៅមក
11, Oct 2017 ,
3:13 pm
រូបភាព
×
ដោយ:
ជី ដាណា
ផាយ ផេ (Pi Pay) ដែលជាកម្មវិធីឈានមុខគេនៅកម្ពុជា ផ្នែកទូទាត់ដោយមិនប្រើសាច់ប្រាក់ និងធនាគារ ABA ជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខគេ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ នៅថ្ងៃទី១១ ខែតុលា ដែលកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យអតិថិជនរបស់ភាគីទាំងពីរ ធ្វើការភ្ជាប់គណនីរបស់ពួកគេបាន ដើម្បីបង្កើនភាពងាយស្រួលដល់កម្មវិធីធនាគារចល័ត និងកម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់របស់ស្ថាប័នទាំងពីរ ។
ក្រោមកិច្ចព្រមព្រៀងនេះ អតិថិជននឹងអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលរវាងគណនីចល័ត ផាយ ផេ និងគណនីធនាគារ ABA ដោយប្រើកម្មវិធីទូរស័ព្ទ ផាយ ផេ និងកម្មវិធី ABA Mobile។
លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិ ក្រុមហ៊ុន ផាយ ផេ បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានេះថា៖ “នេះគឺជាការបោះជំហានដ៏ធំមួយសម្រាប់ក្រុមហ៊ុន ផាយ ផេ ហើយយើងមានសេចក្តីរំភើបនៅពេលបានចុះហត្ថលេខាធ្វើជាដៃគូជាមួយធនាគារ ABA ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាធនាគារដែលមានការច្នៃប្រឌិតថ្មី ឈានមុខគេបំផុតនៅកម្ពុជា។ នៅពេលនេះ យើងអាចនិយាយបានថា ផាយ ផេ គឺជាកម្មវិធីមិនប្រើសាច់ប្រាក់ពិតៗ ពីព្រោះអតិថិជនអាចផ្ទេរប្រាក់ រវាងគណនីធនាគារ ABA ជាមួយនឹងគណនី ផាយ ផេ ហើយបន្ទាប់មកពួក គាត់អាចប្រើប្រាស់ប្រាក់នោះ ដើម្បីទិញទំនិញ និងសេវាកម្មផ្សេងៗពីពាណិជ្ជករដៃគូដោយពុំចាំបាច់កាន់ក្រដាសប្រាក់ឡើយ”។
ភាគីទាំងពីរដែលស្ថិតក្នុងភាពជាដៃគូថ្មីនេះបានប្តេជ្ញាចិត្តគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ហិរញ្ញវត្ថុឆ្លើយតបតាមត្រូវការ ដោយជួយកៀងគរប្រជាពលរដ្ឋ ដែលមិនប្រើប្រាស់សេវាធនាគារឲ្យចូលក្នុង វិស័យសេវាកម្មហិរញ្ញវត្ថុផ្លូវការមួយនេះ ។
នាយកប្រតិបត្តិរបស់ធនាគារ ABA លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖ “ធនាគារ ABA តែងនាំមុខគេក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលនៅកម្ពុជា ហើយកម្មវិធីធនាគារចល័ត និងធនាគារតាមអ៊ីនធឺណិតរបស់យើង ក៏បានផ្លាស់ប្ដូររបៀបដែលប្រជាជនប្រើប្រាស់សេវាធនាគារនៅកម្ពុជាផងដែរ ។ ភាពជាដៃគូ ជាមួយក្រុមហ៊ុន ផាយ ផេ នេះ គឺជាការបោះជំហានមួយទៀតសម្រាប់យើង ដើម្បីផ្តល់ជម្រើសនៃមធ្យោបាយ ទូទាត់ចល័តបន្ថែមដល់អតិថិជនរបស់យើង ដោយក្នុងនោះក៏មានការបញ្ចុះតម្លៃពិសេសៗ ដែលមានផ្ដល់ជូនដោយដៃ គូអាជីវកម្មរបស់ក្រុមហ៊ុន ផាយ ផេ ថែមទៀតផងដែរ”។
លោក Askhat Azhikhanov បានបន្ថែមទៀតថា៖ “ភាពជាដៃគូនេះគឺជាគ្រឹះសម្រាប់បង្កើតឲ្យមានសេវាកម្មប្រកបដោយភាពច្នៃប្រឌិតថ្មីបន្ថែមលើសពីការទូទាត់ដោយមិនប្រើសាច់ប្រាក់ទៅទៀត ហើយយើងពិតជាពេញចិត្តខ្លាំងណាស់ដែល ផាយ ផេ បើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់ខ្លួនតាមរយៈកម្មវិធី ផាយ ផេ ដោយភ្ជាប់ទៅកាន់គណនី ABA របស់បុគ្គលិក។ នេះគឺជាមធ្យោបាយមួយដែលកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពក្នុងការគ្រប់គ្រងបញ្ជីបៀវត្សរ៍ ហើយយើងជឿថាប្រតិបត្តិការបែបនេះនឹងក្លាយជាទីចំណាប់អារម្មណ៍នៃបណ្ដាក្រុមហ៊ុនអាជីវកម្មជាច្រើននៅកម្ពុជា”។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម