ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ប្រមូល​ពន្ធ​បាន​ជាង​១៥០០​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ខែ ឆ្នាំនេះ​
11, Oct 2017 , 7:19 pm         2482
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​រក​ចំណូល​ពន្ធអាករ​បាន​ចំនួន​ជាង ១៥៤៦ លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧​នេះ ដែល​កើនឡើង ២៩,៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ។


​បើ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នៅ​ថ្ងៃទី​១០​ខែតុលា ទំហំ​ថវិកា​ពន្ធ ១៥៤៦ លាន​ដុល្លារ​ដែល​ប្រមូលបាន​នេះ គឺ​ស្មើនឹង ៩០,១៥ ភាគរយ​នៃ​ផែនការ​កៀគរ​ចំណូល​ពន្ធ​ប្រចាំឆ្នាំ​។​

​ដោយឡែក​សម្រាប់​ការប្រមូល​ពន្ធ​ក្នុង​ខែកញ្ញា រដ្ឋាភិបាល​រកចំណូលបាន​ជាង ១៣២​លាន​ដុល្លារ​។ កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ការប្រមូល​ពន្ធ​សម្រេចបាន ១៤៤៩​លាន​ដុល្លារ កើនឡើង ២៨៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ៕

Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង