ជាតិ
សេដ្ឋកិច្ច
រដ្ឋប្រមូលពន្ធបានជាង១៥០០លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំនេះ
× ភ្នំពេញ៖ រដ្ឋាភិបាលរកចំណូលពន្ធអាករបានចំនួនជាង ១៥៤៦ លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៧នេះ ដែលកើនឡើង ២៩,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។
បើសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ខែតុលា ទំហំថវិកាពន្ធ ១៥៤៦ លានដុល្លារដែលប្រមូលបាននេះ គឺស្មើនឹង ៩០,១៥ ភាគរយនៃផែនការកៀគរចំណូលពន្ធប្រចាំឆ្នាំ។
ដោយឡែកសម្រាប់ការប្រមូលពន្ធក្នុងខែកញ្ញា រដ្ឋាភិបាលរកចំណូលបានជាង ១៣២លានដុល្លារ។ កាលពីឆ្នាំ២០១៦ កន្លងទៅ ការប្រមូលពន្ធសម្រេចបាន ១៤៤៩លានដុល្លារ កើនឡើង ២៨៥ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ៕
© រក្សាសិទ្ធិដោយ thmeythmey.com