កីឡាជាតិ
ជាតិ
កីឡាករ​ដែលមាន​បញ្ហា​សុខភាព​និង​របួស​ទទួល​បានការ​ព្យាបាល​ពី​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​បង់ប្រាក់​
12, Oct 2017 , 7:59 am        
រូបភាព
សម្តេច ហ៊ុន សែន ឡើងថ្លែងពេលជួបសំណេះសំណាលជាកម្មករកម្មការិនីជាង១ម៉ឺននាក់នៅរោងចក្រ ISI ផ្លូវវេងស្រេង, រូបភាពពីហ្វេសប៊ុកសម្តេច
សម្តេច ហ៊ុន សែន ឡើងថ្លែងពេលជួបសំណេះសំណាលជាកម្មករកម្មការិនីជាង១ម៉ឺននាក់នៅរោងចក្រ ISI ផ្លូវវេងស្រេង, រូបភាពពីហ្វេសប៊ុកសម្តេច
ដោយ:
​នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ជាង​១​ម៉ឺន​នាក់​នៅ​រោងចក្រ ISI នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ផ្តល់​ឲ្យ​កីឡាករ​-​កីឡាការិនី​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​តាមរយៈ​មូលនិធិ​សមធម៌​ចាប់ពី​ឆ្នាំ​២០១៨ ខាងមុខនេះ​។



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៨ តទៅ​អត្ត​ព​លិ​ក​កម្ពុជា​ទាំងអស់​ដែលមាន​បញ្ហា​សុខភាព និង​របួស​ក្នុងអំឡុងពេល​ហ្វឹកហាត់​ឬ​ប្រកួត នឹង​ទទួលបាន​ការពិនិត្យ ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ទូទាំងប្រទេស​។ ការផ្តល់ជូន​នេះ​ចំពោះតែ​កីឡាករ​ដែលមាន​ការទទួល​ស្គាល់​ពី​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ឬ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​តែប៉ុណ្ណោះ​។

​បន្ថែម​ពីនេះ​សម្តេច ហ៊ុន សែន បានសម្រេច​ផ្តល់​ថវិកា​ទ្រទ្រង់​ដល់​កីឡាការិនី​គ្រប់​វិស័យ​កីឡា​ដែល​សម្រាលកូន​ទៀតផង​។ ក្នុងនោះ​សម្តេច​សម្រេច​ផ្តល់​ថវិកា​៤០​ម៉ឺន​រៀល​សម្រាប់​កីឡាការិនី​សម្រាល​បានកូន​ម្នាក់​, ៨០​ម៉ឺន​រៀល​សម្រាប់​កូនភ្លោះ​ពីរ​នាក់ និង​១​លាន​២​សែន​រៀល​សម្រាប់​កូនភ្លោះ​៣​នាក់​។ ការប្រកាស​បែបនេះ​ពេល​សម្តេច​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់​នៅ​រោងចក្រ ISI នៅ​ផ្លូវ​វេ​ង​ស្រេង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧៕


Tag:
 សម្តេច ហ៊ុន សែន​
  ISI
© រក្សាសិទ្ធិដោយ thmeythmey.com