ពីនេះ ពីនោះ
រវាង​ពាក្យ «​ក្តីក្តាំ​» , «​ក្តី​ក្តាំង​» មួយណា​ត្រូវ​? ​
12, Oct 2017 , 7:32 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន​នៅតែ​មិនដឹងថា​ពាក្យ «​ក្តីក្តាំ​» , «​ក្តី​ក្តាំង​» ទាំងពីរ​នេះ មួយណា​ត្រឹមត្រូវ​ពិតប្រាកដ​នៅឡើយ​ទេ​។ ខ្លះ​និយាយថា​សរសេរ​ជា​«​ក្តី​ក្តាំង​»​ជា​ពាក្យ​ត្រូវ និង​ខ្លះទៀត​អះអាងថា​សរសេរ​ជា​«​ក្តីក្តាំ​»​ទើបត្រូវ​។ ប៉ុន្តែ​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា​«​ក្តីក្តាំ​»​។ ពាក្យ​នេះ​ជា​នាម​មានន័យថា អធិករណ៍​ទូទៅ​, អធិករណ៍​រាយរង​, វិវាទ​ធម្មតា​។ ឧទាហរណ៍​៖ កើតក្តី​ក្ដាំ​នឹង​គ្នា​,...៕




© រក្សាសិទ្ធិដោយ thmeythmey.com