ពីនេះ ពីនោះ
រវាងពាក្យ «ក្តីក្តាំ» , «ក្តីក្តាំង» មួយណាត្រូវ?
× សាធារណជនភាគច្រើននៅតែមិនដឹងថាពាក្យ «ក្តីក្តាំ» , «ក្តីក្តាំង» ទាំងពីរនេះ មួយណាត្រឹមត្រូវពិតប្រាកដនៅឡើយទេ។ ខ្លះនិយាយថាសរសេរជា«ក្តីក្តាំង»ជាពាក្យត្រូវ និងខ្លះទៀតអះអាងថាសរសេរជា«ក្តីក្តាំ»ទើបត្រូវ។ ប៉ុន្តែនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យដែលត្រឹមត្រូវ គឺសរសេរជា«ក្តីក្តាំ»។ ពាក្យនេះជានាមមានន័យថា អធិករណ៍ទូទៅ, អធិករណ៍រាយរង, វិវាទធម្មតា។ ឧទាហរណ៍៖ កើតក្តីក្ដាំនឹងគ្នា,...៕
© រក្សាសិទ្ធិដោយ thmeythmey.com