លោក Julio Jeldres អតីតលេខាផ្ទាល់របស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ បានប្រាប់ VOA តាមសារអេឡិចត្រូនិកថា នៅក្នុងរបបសង្គមរាស្ត្រនិយម ព្រះមហាក្សត្របានយកស្តាតអូឡាំពិកដើម្បីស្វាគមន៍អតីតប្រធានាធិបតីបារាំង លោក Charles de Gaulle និងមេដឹកនាំប្រទេសផ្សេងៗទៀត ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖
«នៅស្តាតអូឡាំពិក លោក Charles de Gaulle បានថ្លែងកាលពីខែកញ្ញា ឆ្នាំ១៩៦៦ ថ្កោលទោសការអន្តរាគមន៍របស់អាមេរិកាំងនៅក្នុងប្រទេសវៀតណាម ហើយបានប្រកាសការគាំទ្រពេញទំហឹងរបស់បារាំងសម្រាប់គោលនយោបាយអព្យាក្រឹត្យ ដែលអតីតព្រះមហាក្សត្របានជ្រើសរើសសម្រាប់ទំនាក់ទំនងក្រៅប្រទេសរបស់កម្ពុជា»។