ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈប់​ជក់បារី​អាច​បន្ថយ​ភាព​ថប់​អារម្មណ៍​ដែរ​ទេ​?
13, Oct 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​ពី Daily Mail បាន​ឲ្យ​ដឹងថា ការជក់បារី​មិនអាច​បំបាត់​ភាព​ស្ត្រេ​ស​កើត​ទេ ប៉ុន្តែ​ឈប់​ជក់​ទើប​អាច​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការស្រាវជ្រាវ​មួយ​ដែល​ពិនិត្យ​ទៅលើ​ការផ្តាច់​បារី​រយៈពេល ៦​ខែ ថា​តើ​មាន​អ្វី​អាច​ផ្លាស់ប្តូរ​នៃ​កម្រិត​ថប់​អារម្មណ៍​ដែរ​ឬ​អត់​។​



​កម្រិត​នៃ​ការ​ថប់​អារម្មណ៍​ត្រូវបាន​វាស់​ដឹង​ចាប់ពី​ពេល​ដំបូង​នៃ​គារ​សិក្សា និង​តាមដាន​ជាប់​រហូត​។ ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​ពិនិត្យ​ទៅលើ​ទិន្នន័យ​មកពី​ការសិក្សា​នេះ ហើយ​ក៏បាន​រកឃើញថា អ្នក​ដែល​ឈប់​ជក់បារី​ដល់​ចុងបញ្ចប់​នៃ​ការសិក្សា​រយៈពេល ៦​ខែ គឺ​មិនសូវ​មានការ​ថប់​អារម្មណ៍​ឡើយ ខណៈពេលដែល​អ្នក​ព្យាយាម​ផ្តាច់​បែរជា​បរាជ័យ និង​ថ់ប​អារម្មណ៍​ច្រើន​ទៅវិញ​។​

​ការប្រែប្រួល​កម្រិត​នៃ​ការ​ថប់​អារម្មណ៍​ទំនងជា​កើត​ឡើងលើ​អ្នក​ដែលមាន​ជំងឺផ្លូវចិត្ត និង​ប្រាប់ថា​ពួកគេ​ជក់បារី​ដើម្បី​បំបាត់​ស្ត្រេ​ស​។​
​យ៉ាងណាមិញ ការវិភាគ​លើ​ការសិក្សា​នេះ​មិនអាច​ប្រាប់​យើង​បាន​ថា​ការប្រែប្រួល​កម្រិតណា​ដែល​បង្កឡើង​ដោយសារ​ការជក់បារី​ទេ ហើយក៏​មិនដឹងថា​មាន​កត្តា​អ្វី​ចូលរួម​ផងដែរ​។​
​យ៉ាងណាមិញ​ការសិក្សា​នេះ​គឺ​ចង់​បញ្ជាក់ថា ការគ្រប់គ្រង​ដើម្បី​ផ្តាច់​បារី​គឺជា​រឿង​ល្អ​សម្រាប់​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com