ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
NOCC បើកវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាដើម្បីសាងធនធានមនុស្សសម្រាប់ស៊ីហ្គេម
12, Oct 2017 ,
11:09 am
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បើកវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាស្ដីពី អភិបាលកិច្ចល្អ គណនេយ្យភាព និងព័ត៌មានកីឡា រយៈពេល៤ថ្ងៃ ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងនានាជុំវិញវិស័យកីឡាដល់ក្រុមអត្តពលិក មន្ត្រីកីឡា រួមទាំងអ្នកសារព័ត៌មាន។
វគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាស្ដីពី អភិបាលកិច្ចល្អ គណនេយ្យភាព និងព័ត៌មានកីឡា ដំណើរការពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា នៅទីស្នាក់ការ NOCC ផ្ទាល់ ដោយមានការចូលរួមពីសិក្ខាកាមសរុបជាង៦០នាក់។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានលើកឡើងថាការបង្កើតវគ្គនេះ បង្កើនចំណេះដឹងដល់ក្រុមអត្តពលិក មន្ត្រីកីឡា និងអ្នកសារព័ត៌មានកីឡា យល់ដឹងកាន់តែច្បាស់ក្នុងវិស័យកីឡាជាតិ ប្រកបដោយវិជ្ជាជីវៈដើម្បីផ្សព្វផ្សាយព័ត៌មានកីឡាទៅដល់ប្រជាពលរដ្ឋឲ្យកាន់តែច្បាស់។
អគ្គលេខាធិការ NOCC បានបន្ថែមថា ការបង្តើតវគ្គនេះឡើងក៏ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ខាងមុខ ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃនេះ មានវាគ្មិនជំនាញជាច្រើនចូលរួមធ្វើបទបង្ហាញ ដែលក្នុងនោះមានលោក វ៉ាត់ ចំរើន ដោយផ្ទាល់ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញជាច្រើនរូបទៀត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
NOCC
ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 នាទី
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម