ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ស្ត្រី​អាយុ​៣០​ឆ្នាំ​ឡើង ខ្វះ​ការហាត់​ប្រាណ នឹង​ប្រឈម​បញ្ហា​សុខភាព​ខ្ពស់​
12, Oct 2017 , 8:59 pm         1001
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី The Independent បាន​ឲ្យ​ដឹងថា ស្ត្រី​អាយុ​ចាប់ពី ៣០​ឆ្នាំ​ឡើងទៅ មិនសូវ​ហាត់ប្រាណ​ទេ​គឺ​មានការ​ប្រឈម​នឹង​បញ្ហា​សុខភាព​ខ្លាំ​ងាង​ការជក់បារី ឬ​ធាត់​ជ្រុល​ទៅទៀត​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​របស់​ប្រជាជន​អូស្ត្រាលី​ដែល​ពិនិត្យ​ទៅលើ​ការប្រឈមមុខ​លើ​ប្រជាជន (Population Attributable Risk, PARs)​។​


PARs អាច​ត្រូវបាន​ប្រើ​ដើម្បី​ប៉ាន់ស្មាន​ទៅលើ​សមាមាត្រ​នៃ​ករណី​ជំងឺ​ណាមួយ​ដូចជា ជំងឺ​បេះដូង ដែល​មិនកើត​ឡើងលើ​អត្រា​ប្រជាជន​បើសិនជា​លុបបំបាត់​កត្តា​ប្រឈមមុខ​ដូចជា ការមិនធ្វើ​សកម្មភាព​រាងកាយ​។​

​ចំពោះ​កត្តា​ប្រឈមមុខ​ដែល​គេ​ធ្វើ​នោះ​មានដូចជា ការជក់បារី ការ​មិនមាន​សកម្មភាព​រាងកាយ BMI ខ្ពស់ និង​លើស​សម្ពាធ​ឈាម​។ បន្ទាប់មក គេ​នឹង​ពិនិត្យ​ទៅលើ​ក្រុម​របស់​ស្ត្រី​ដែលមាន​អាយុ​ខុសៗ​គ្នា​។​

​គន្លឹះ​សំខាន់​ពីរ​ដែល​គេ​មើល​លើ​ការសិក្សា​នេះ​មានដូចជា​៖

•    ការជក់បារី​មាន​អត្រា PAR ខ្ពស់បំផុត​លើ​ស្ត្រី​អាយុ​ក្រោម ៣០​ឆ្នាំ​។ បើសិនជា​ស្ត្រី​អាយុ​ក្រោម ៣០​ឆ្នាំ​ឈប់​ជក់បារី យ៉ាងហោចណាស់ ក៏មាន​ករណី​ជំងឺ​បេះដូង ៥៥ ទៅ​៦០​ភាគរយ​ត្រូវបាន​លុបបំបាត់​ដែរ​។​

•    សកម្មភាព​រាងកាយ​មាន​អត្រា PAR ខ្ពស់បំផុត​លើ​ស្ត្រី​អាយុ​ចាប់ពី ៣១​ឆ្នាំ​ឡើងទៅ​។ បើសិនជា​ស្ត្រី​អាយុ​ចាប់ពី ៣១ ទៅ​៣៦​បង្កើន​ការធ្វើសកម្មភាព​រាង​កា​យ ករណី​ជំងឺ​បេះដូង​ប្រហែល ៥១​ភាគរយ​អាច​នឹង​ត្រូវបាន​លុបបំបាត់​។​
​ដូច្នេះ​តាមរយៈ​ការសិក្សា​ទៅលើ​អត្រា​នៃ PAR អាច​ឲ្យ​យើង​ដឹង​ច្បាស់​ថា ការជក់បារី​មាន​ជាប់ទាក់ទង​នឹង​ការកើនឡើង​កាន់តែខ្លាំង​នៃ​ជំងឺ​បេះដូង​លើ​ស្ត្រី​គ្រប់​វ័យ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង