ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រីអាយុ៣០ឆ្នាំឡើង ខ្វះការហាត់ប្រាណ នឹងប្រឈមបញ្ហាសុខភាពខ្ពស់
× សេចក្តីរាយការណ៍ពី The Independent បានឲ្យដឹងថា ស្ត្រីអាយុចាប់ពី ៣០ឆ្នាំឡើងទៅ មិនសូវហាត់ប្រាណទេ គឺមានការប្រឈមនឹងបញ្ហាសុខភាពខ្លាំងជាងការជក់បារី ឬធាត់ជ្រុលទៅទៀត។ រឿងនេះ គឺផ្អែកទៅលើការសិក្សារបស់ប្រជាជនអូស្ត្រាលី ដែលពិនិត្យទៅលើការប្រឈមមុខលើប្រជាជន (Population Attributable Risk, PARs)។
PARs អាចត្រូវបានប្រើដើម្បីប៉ាន់ស្មាន ទៅលើសមាមាត្រនៃករណីជំងឺណាមួយដូចជា ជំងឺបេះដូង ដែលមិនកើតឡើងលើអត្រាប្រជាជន បើសិនជាលុបបំបាត់កត្តាប្រឈមមុខដូចជា ការមិនធ្វើសកម្មភាពរាងកាយ។
ចំពោះកត្តាប្រឈមមុខ ដែលគេធ្វើនោះមានដូចជា ការជក់បារី ការមិនមានសកម្មភាពរាងកាយ BMI ខ្ពស់ និងលើសសម្ពាធឈាម។ បន្ទាប់មក គេនឹងពិនិត្យទៅលើក្រុមរបស់ស្ត្ រីដែលមានអាយុខុសៗគ្នា។
គន្លឹះសំខាន់ពីរ ដែលគេមើលលើការសិក្សានេះមានដូចជា៖
• ការជក់បារីមានអត្រា PAR ខ្ពស់បំផុត លើស្ត្រីអាយុក្រោម ៣០ឆ្នាំ។ បើសិនជាស្ត្រីអាយុក្រោម ៣០ឆ្នាំ ឈប់ជក់បារី យ៉ាងហោចណាស់ ក៏មានករណីជំងឺបេះដូង ៥៥ ទៅ៦០ភាគរយត្រូវបានលុបបំបាត់ដែរ។
• សកម្មភាពរាងកាយមានអត្រា PAR ខ្ពស់បំផុត លើស្ត្រីអាយុចាប់ពី ៣១ឆ្នាំឡើងទៅ។ បើសិនជាស្ត្រីអាយុចាប់ពី ៣១ ទៅ៣៦ បង្កើនការធ្វើសកម្មភាពរាងកាយ ករណីជំងឺបេះដូងប្រហែល ៥១ភាគរយ អាចនឹងត្រូវបានលុបបំបាត់។
ដូច្នេះ តាមរយៈការសិក្សាទៅលើអត្រានៃ PAR អាចឲ្យយើងដឹងច្បាស់ថា ការជក់បារី មានជាប់ទាក់ទងនឹងការកើនឡើងកាន់តែខ្លាំង នៃជំងឺបេះដូងលើស្ត្រីគ្រប់វ័យ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com