ជាតិ
សេដ្ឋកិច្ច
ប្រេងឥន្ធនៈ​ចុះថ្លៃ​បន្តិច ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១​ខែតុលា​
12, Oct 2017 , 12:01 pm         828
រូបភាព
​ប្រេងឥន្ធនៈ​លក់រាយ​បាន​ធ្លាក់​ថ្លៃ ៥០​រៀល​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១​ខែតុលា​។ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ប្រេងសាំង​ធម្មតា​ថ្លៃ ៣៧០០ រៀល​ក្នុង​មួយ​លីត្រ ខណៈ​ប្រេងម៉ាស៊ូត​ថ្លៃ ៣៤០០ រៀល​ក្នុង​មួយ​លីត្រ​។ នេះ​ជាត​ម្លៃ​អតិបរមា​ប្រេងឥន្ធនៈ​លក់រាយ សម្រាប់​ទីផ្សារ​កម្ពុជា​។​


​គួរ​បញ្ជាក់ថា រដ្ឋាភិបាល កាលពីពេល​ថ្មីៗ​នេះ បានប្រកាស​ដក​ប្រេងសាំង​ស៊ុប​ពែរ ពី​ការកំណត់ថ្លៃ​លក់រាយ ពោលគឺ​ប្រេងសាំង​ស៊ុប​លែង​នៅក្នុង​តារាង​នៃ​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ចេញផ្សាយ​រាល់ ១០​ថ្ងៃ​មួយដង ទៀតហើយ​៕

Tag:
 ប្រេងឥន្ធនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង