អត្ថបទពាណិជ្ជកម្ម
អត្ថប្រយោជន៍របស់ក្រុមហ៊ុនសន្តិសុខឯកជន ដែលអ្នកមិនធ្លាប់ដឹង
× រាជធានីភ្នំពេញ៖ គ្រប់ស្ថាប័នក្រុមហ៊ុន និងអង្គភាពនានាតែងគិតគូទៅលើសន្តិសុខជាសំខាន់ តែហាក់មានភាពលំបាក និងខ្វះការជឿទុកចិត្ត។ ដូច្នេះតើគ្រប់ស្ថាប័នទាំងអស់នោះ គួរសម្លឹងមើលក្រុមហ៊ុនសន្តិសុខឯកជនឫយ៉ាងណា?
បច្ចុប្បន្ននេះ មានសហគ្រាស ក៏ដូចជាក្រុមហ៊ុនជាច្រើនមានកំណើនរីកដុះដូចផ្សិតពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុជួយជំរុញអោយមានការងារជាច្រើនដល់ប្រជាជនកម្ពុជាយើង។ ទន្ទឹមគ្នានេះផងដែរ ផ្នែកសន្តិសុខក៏ជាផ្នែកមួយដែលគ្រប់សហគ្រាសមិនអាចមើលរំលងបានដែរ។
ដូច្នេះហើយ វាជាការព្រួយបារម្ភសម្រាប់ម្ចាស់សហគ្រាសធំតូចទាំងអស់ ដែលគាត់ត្រូវគិតគូលើសន្តិសុខសុវត្តិភាពរបស់បុគ្គលិក និងអតិថិជនរបស់ពួកគេជាចំបង។ ប៉ុន្តែវាហាក់មានភាពលំបាកត្រង់ថា តើយើងអាចជឿទុកចិត្តលើបុគ្គលិកសន្តិសុខទាំងនោះក្នុងកម្រិតណា? ហើយពួកគេបានឆ្លងកាត់ការហ្វឹកហាត់ពីជំនាញផ្នែកសន្តិសុខនេះដែរឫទេ? ហើយពួកគេមានភាពស្មោះត្រង់ចំពោះការបំពេញការងាររបស់ពួកគេឫអត់?
ថ្ងៃនេះសម្រាប់ម្ចាស់អង្គភាព និងស្ថាប័នទាំងអស់ដែលកំពុងតែគិតទៅលើបញ្ហានេះលោកអ្នកនឹងអស់បារម្មណ៍ទៀតហើយ ដោយគេហទំព័រថ្មីៗបាននាំយកនូវក្រុមហ៊ុនសន្តិសុខឯកជនមួយដែលមានឈ្មោះល្បីល្បាញ និងទទួលបានការកោតសរសើរពីស្ថាប័នក្រុមហ៊ុន និងស្ថានទូតនានាដែលបានទទួលសេវាកម្មសន្តិសុខរបស់លីប្រា។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនលីប្រាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 ក្រោមការគ្រប់គ្រងរបស់លោក ហេង ម៉េងហូ នាយកប្រតិបត្តិដែលធ្លាប់ទទួលបាន ពានរង្វាន់កិត្តិយសសហគ្រិនវ័យក្មេងនៅឆ្នាំ២០១៦ និងពានរង្វាន់ជាCEO ឆ្នើមដែលផ្តល់ជូនដោយCEO Master Club ពីរឆ្នាំជាប់គ្នាក្នុងឆ្នាំ២០១៤,២០១៥ផងដែរ។ លីប្រា ផ្តល់ជូននូវដំណោះស្រាយសន្តិសុខជាច្រើន ដោយផ្អែកលើស្តង់ដារជាអន្តរជាតិ និងចំណេះធ្វើក្នុងតំបន់ជាមួយវិធីសាស្ត្រតម្រង់ទៅរកអតិថិជន។ គ្រប់បុគ្គលិករបស់លីប្រាសុទ្ធសឹងតែទទួលបាននូវការហ្វឹកហាត់ និងបណ្តុះបណ្តាលក្នុងភាពជាសន្តិសុខយ៉ាងមានជំនាញ។ យើងដាក់ពង្រាយបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ ដើម្បីបំពេញតាមការរំពឹងទុករបស់អតិថិជនតាមបណ្តាលឧស្សាហកម្ម ក្រុមហ៊ុន និងស្ថាប័នផ្សេងៗទៀត។
លីប្រាមានចំនុចពិសេសៗដែលអាចអោយលោកអ្នកជឿទុកចិត្តបានដូចជា៖
• មានការបណ្ដុះបណ្ដាលមុនចេញទៅកាន់គោលដៅនីមួយៗ
• មានភាពទទួលខុសត្រូវក្នុងការងារ
• គោរពវិន័យបានល្អ
• ប្រកាន់ភ្ជាប់ នូវភាពសុចរិត
• មានភាពរួសរាយរាក់ទាក់ និង មានការអត់ធ្មត់ខ្ពស់
• មានកាយសម្បទារឹងមាំ និងបំពេញកិច្ចការបានល្អ។
ដូច្នេះបើលោកអ្នកចង់បានសេវាកម្មសន្តិសុខដែលមានសមត្ថភាព និងអាចជឿទុកចិត្តបាន សូមនឹកឃើញដល់ក្រុមហ៊ុនសន្តិសុខ លីប្រា។
គួរបញ្ជាក់ផងដែរថា លីប្រា មានទីតាំងនៅផ្ទះលេខ២២, ផ្លូវលេខ២២៩, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ឫក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៦៥០៥១៦៨។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com