ជាតិ
សង្គមជាតិ
បណ្តេញ​ជនជាតិ​ចិន​៧៤​នាក់​ចេញពី​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ប្រាក់​តាម​អ៊ីនធឺណិត​
12, Oct 2017 , 3:13 pm         808
រូបភាព
ដោយ: ថ្មីៗ
​អាជ្ញាធរ​កម្ពុជា បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន​៧៤​នាក់ ទៅ​ប្រទេស​ចិន​វិញ នៅ​ថ្ងៃទី​១២ ខែតុលា ក្រោយ​រកឃើញថា ពួកគេ​ប្រព្រឹត្ត​បទល្មើស​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ក្នុងចំណោម​ជនល្មើស​ដែល​បណ្តេញចេញ មាន​ស្រី​ចំនួន​១៤​នាក់។


​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​កម្ពុជា បាន​បណ្តេញ​ជនជាតិ​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើ​ល​ដូចគ្នា ចេញពី​ប្រទេស​។ កាលពី​ខែកក្កដា ជនជាតិ​ចិន​៣១​នាក់ ត្រូវបាន​បណ្តេញចេញ ខណៈ​កាលពី​ខែកញ្ញា កន្លងទៅ អាជ្ញាធរ​ខ្មែរ បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ជាង​៥០​នាក់​ផងដែរ ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​ជំរិត​ប្រាក់​តាម​អ៊ីនធឺណិត​នេះ​៕



Tag:
 ជនជាតិ​ចិន​
  បណ្តេញចេញ​
 ​ អ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង