អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា​៤ Huawei nova 2i បង្ហាញខ្លួន​លើកដំបូង​នៅ​កម្ពុជា តម្លៃ​ត្រឹមតែ ៣២៩ ដុល្លារ​
12, Oct 2017 , 3:21 pm         725
រូបភាព
​ទីបំផុត​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក Huawei ប្រចាំ​កម្ពុជា ដាក់​បង្ហាញ​វត្តមាន និង​ឲ្យ ប្រើប្រាស់​សាកល្បង នូវ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា​៤ nova 2i  លើកដំបូង​ក្នុង​ពិធី​ជំនួប បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តារា​ល្បីៗ កាលពី​ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៧​។ កម្មវិធី​នេះ ធ្វើឡើង​នៅក្នុង​ទីស្នាក់ការ ក្រុមហ៊ុន Huawei ផ្ទាល់​ជាមួយនឹង​ភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន និង​តារា​ល្បីៗ សរុប​ប្រមាណ​ជាង ២០​នាក់​។
 
​មាន​វត្តមាន​ជា​ភ្ញៀវកិត្តិយស​នៃ​កម្មវិធី​ដ៏​វិសេស​នេះ តារា​សម្តែង និង​បង្ហាញ​ម៉ូត​ល្បីឈ្មោះ កញ្ញា ភី យ៉ា វេ​កា និង មុន្នី រ​ត្ន័ លើកសរសើរ​មិន​ដាច់​ពី​មាត់ ពី​រូបរាង​ពិត​របស់​ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី Huawei nova 2i ថា “​រាង​ស្អាត អេក្រង់​ធំ​ពេញភ្នែក ថតរូប​ច្បាស់​ស្អាត​ទាំងមុខ​ក្រោយ ពិតជា​ល្បី​ដូច​ឈ្មោះ​មែន​! ទ្រាំ​អត់​បានទេ ក​ម្ម៉​ង​ទុក​មួយ​ដែរ​សិន​”​។​



Huawei nova 2i គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា​ភ្លោះ​មុខក្រោយ​ដំបូងបង្អស់ របស់​ក្រុមហ៊ុន Huawei​។ Huawei nova 2i ត្រូវបាន​រចនា​ឡើង​ជាមួយនឹង អេក្រង់​ធំ ពេញភ្នែក ពេញ​គែម ៥.៩ អ៊ី​ញ (HUAWEI FullView Display) ជាមួយនឹង​សមត្ថភាព កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខ ១៣MP/២MP  ភ្ជាប់​ជាមួយនឹង Smart Selfie Toning Flash ឯកទេស​អ្នក Selfie មួយ​គ្មាន​ពីរ អាច​ផ្តិត​យក​រូបភាព​ច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ី​វិ​ល័យ និង​រស់​រវើក​។ ចំណែកឯ កាមេរ៉ា​ភ្លោះ ខាងក្រោយ​វិញ ១៦MP/២MP មាន​សមត្ថ​ភាពខ្លាំង អាច​ផ្តិត​យក​រូបភាព បែប​សិល្បៈ ស៊ី​វិ​ល័យ កម្រិត​ខ្ពស់ ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ស្រស់ស្អាត​ល្អ (bokeh) និង​ជួយ​បន្ថែម​ពន្លឺ សម្រាប់​ទីតាំង ដែលមាន ពន្លឺ​ខ្សោយ ដូច​កាមេរ៉ា​អាជីព​។ HUAWEI nova 2i ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Octa-core Kirin ៦៥៩, មាន រ៉េ​ម (RAM) ៤GB និង រ៉ូម (ROM) ៦៤GB ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android-7  ជាមួយនឹង​ថាមពល​ថ្ម​ធំ​មហិមា ៣,៣៤០mAh ស៊ីម​ពីរ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន​កប់ Best 4G LTE Smart Ever  ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី​អស្ចារ្យ កាន់តែ​លឿន និង អស់​កង្វល់​រឿង​អស់​ថ្ម ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម ។



​លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ របស់ ក្រុមហ៊ុន Huawei កម្ពុជា​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ យើង​ទទួល​បានការ​ក​ម្ម៉​ង់​ទុក សម្រាប់​ស្មា​ត​ហ្វូ​ន Huawei nova 2i លើសពី​ការរំពឹងទុក​សម្រាប​ស្តុក​ដំបូង​។

​លោក អែម យុ​ទ្ធូ បន្ថែមថា​៖ “​ក្រោយពី​ដាក់​បង្ហាញ​នូវ​រូបរាង​ពិត គុណ​ភាពល្អ​ជាងគេ ទំនើប​ជាងគេ ថត​ស្អាត​ជាងគេ កាមេរ៉ា​ដល់​ទៅ​៤ សេវា​កប់ ថ្ម​កាន់​បានយូរ​ជាងគេ តម្លៃ​ល្អ​ជាងគេ គឺ​ត្រឹមតែ ៣២៩​ដុល្លារ ខ្ញុំ​ជឿថា​ក្រុមហ៊ុន Huawei នឹង​ទទួលជោគជ័យ​ខ្លាំង​សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​កាមេរ៉ា​៤ nova 2i ជាក់​ជាពុំខាន ”​។



​សម្រាប់ អតិថិជន​ដែល​ពុំទាន់​បានធ្វើការ​ក​ម្ម៉​ង់​ទុក​មុន នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 2i សូម​ប្រញាប់​រួសរាន់​ឡើង ចាប់ផ្តើម​កក់​ទុក​មុន​ភ្លាម នឹង​ទទួលបាន​កាដូ​យ៉ាងច្រើន សន្ធឹកសន្ធាប់ ពី​ក្រុមហ៊ុន Huawei រួមមាន ដង​ថតរូប (Selfie Stick), ក្រវិល​ទម្រ​ទូរ​សព្ទ (Phone Ring), កាស​ធំ​ពាក់​ក្បាល សម្រាប់​ស្តាប់​តន្ត្រី (Big Head Ear Phone) និង​ស៊ីម​ស្មា​ត​ជាមួយនឹង​កញ្ចប់​សេវាកម្ម ធំ​ម្ម៉​ង់​រយៈពេល ២៤ សប្តាហ៍ ឥតគិតថ្លៃ និង​តម្លៃ​ពិសេស​ត្រឹមតែ ៣២៩​ដុល្លារ​។ អតិថិជន អាច​អញ្ជើញ​សាកសួរ​ព័ត៌មាន​អំពី កម្មវិធី ក​ម្ម៉​ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន Huawei ស៊េរី​ថ្មី កាមេរ៉ា​ភ្លោះ​មុខ ភ្លោះ​ក្រោយ nova 2i នៅតាម​បណ្តា​ហាង សាខា​លក់​ទូរ​សព្ទ ដែលមាន ភ្នាក់ងារ​បុគ្គលិក​លក់ រឺ ស្លាក​សញ្ញា Huawei ចាប់ពី​ថ្ងៃនេះ​តទៅ​។





​គួរ​បញ្ជាក់ថា រាល់​អតិថិជន​ដែល​បានធ្វើការ​ក​ម្ម៉​ង់​ទុក​មុន នឹង​អាច​ទទួលបាន​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 2i កាមេរ៉ា​បួន នៅ​ថ្ងៃទី ២៥ រឺ ២៦ ខែតុលា ២០១៧​។ ព័ត៌មាន​លម្អិត​សូម​សាកសួរ ហាង​លក់​ទូរ​សព្ទ​ដែលមាន​ស្លាក​សញ្ញា Huawei រឺ បុគ្គលិក​លក់  Huawei​។​

​សម្រាប់​ព័ត៌មាន​អំពី​ផលិតផល និង​ប្រូ​ម៉ូ​សិន​ថ្មី
Huawei ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី ថែមៗ​ធំៗ ថែម​ឥត​ល្ហែ ថែម​មួយ​កំ​ប្លេ​រ ថែម​មិន​សំចៃ តម្លៃ​កប់​ពេញចិត្ត​ស្តូក ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ ឫ​កាដូ​អស់ពី​ស្តុក​។ អតិថិជន នឹង​ទទួលបាន​កាដូ​ភ្លាមៗ ច្រើន​កប់​ចិត្ត ដោយ​គ្រាន់តែ​ជាវ ស្មា​ត​ហ្វូ​ន រឺ​ថេ​ប្លេ​ត Huawei ម៉ូ​ដែល​ណាមួយ​ក៏បាន នៅតាម​ហាង​លក់​ទូរ​សព្ទ​នានា ដែលមាន​ភ្នាក់ងារ​បុគ្គលិក​លក់ រឺ​ស្លាក​សញ្ញា Huawei​។​



​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី​Huawei
Youtube link:
www.youtube.com/c/HuaweiMobileKH
Instagram link:
www.instagram.com/huaweimobilekh​    ​ 
   ​    ​
( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង